ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​

សំណាញ់​ច្បាប់​មិន​លើកលែង​ជន​ណា​ទេ​! បុរស​ថ្លើម​ដុះ​មមិះ​ម្នាក់​ដែល​លួច​កាប់​រានទន្ទ្រា​ន​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​ទឹកដី​ខេត្ត​កំពង់ធំ ត្រូវ​តុលាការ​ផ្តន្ទាទោស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តុលាការខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ច័ន្ទ ទី ៦ ខែ​ឧសភា ឆ្នាំ ២០២៤ បានសម្រេច​ផ្តន្ទាទោស​ជនល្មើស​កាប់​រា​ន​ទន្ទ្រាន​ព្រៃឈើ​មួយរូប ឈ្មោះ សួត សែ​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ស្មោញ ឃុំ​ស្មោញ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ជាមួយនឹងរ​ណា​យន្ត​ត្រង់សឺន័រ​ចំនួន ១​គ្រឿង ក្រោយ​កម្លាំង​ការិយាល័យ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ចាប់បាន និង​ចោទប្រកាន់ ។​

​សួត សែ​ត ចាប់បាន​នៅ​ថ្ងៃទី ៥ ឧសភា ក្នុង​ពេល​ក្រុម​ឧទ្យានុ​រ​ក្ស​ចុះ​ល្បាត​នៅ​ចំណុច UTM484321-1463786 ក្បាល​អីរ​ល្អក់ 486807-1465170 សូម​សាង​486814-1463374 ក្បាល​ពើង (486244-1462384)(484895-1461722) ពើក​483646-1460618 ខាងត្បូង​ជាំ​ក្របី (482007-1462538)(481457-1462071) ដែល​ជន​នេះ​បម្រុង​ដាំ​ដើម​ដំឡូង ៥.០០០ ដើម​ក្នុង​ចម្ការ​ដែល​បាន​កាប់​រាន​ទន្ទ្រានព្រៃ​ធ្វើជា​កម្មសិទ្ធិ ។​

​បច្ចុប្បន្ន ក្រឡេកឃើញ​វាល​ព្រៃ​គួរ​ឲ្យ​ក្តុកក្តួល​សង្រេង​ចិត្ត ក្នុងពេល​ទំហំ​ព្រៃឈើ​ការពារ​ធម្មជាតិ​នៅក្បែរ​នៅ​មូលដ្ឋាន​ពលរដ្ឋ​រស់នៅ ត្រូវ​បាន​កាប់​គាស់​ទន្ទ្រាន​ដុត​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​អស់​មួយ​ផ្នែក​ធំ នៅ​សេសសល់​តែ​ព្រៃឈើ​មិន​ទាន់​គ្រប់​អាយុ​តិចតួច ក៏​គេ​លួច​អារ​ធ្វើ​អាជីវកម្ម​បែប​អនាធិបតេយ្យ ដែល​អ្នក​ខ្លះ​ស៊ីឈ្នួល​កាប់​អារ​រំលំ អ្នកខ្លះ​ទៀត​កាប់​គាស់​យក​ដី​ធ្វើ​ចម្ការ​ជា​កម្មសិទ្ធិ​ផ្ទាល់​តែម្តង និង​ខ្លះទៀត​ប្រើ​ឥទ្ធិពល​អ្នកធំ​នៅ​ពីក្រោយ ជាដើម ដែល​បង្ក​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ពលរដ្ឋ និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​សហគមន៍​ធ្ងន់ធ្ងរ ។​

​វិធី​ម្យ៉ាង គឹ​ប្រជា​សហគមន៍ រួមសហការ​ជាមួយ​កម្លាំង​ការពារ​ធម្មជាតិ អាជ្ញាធរ​មូលដ្ឋាន និង​ត្រូវ​ហ៊ាន​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ក្នុង​ពេល​ឃើញ​បទល្មើស​បំផ្លាញ​ផ្សេងៗ ។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​សហគមន៍​ផង ដើម្បី​រក្សា​ព្រៃ​ជម្រប​សត្វ និង​ជីវចម្រុះ​របស់​យើង​ផង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល