ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​បរិស្ថាន​ចុះ​បង្ក្រាប​​ឈួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនះគីរី បាន​លាក់ទុក​ប្រភេទ​ឈើ ឈ្លី​ច​ជាច្រើន​ដុំ​

​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយ​កម្លាំង​បរិស្ថាន​ចុះ​បង្ក្រាប​​ឈួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនះគីរី បាន​លាក់ទុក​ប្រភេទ​ឈើ ឈ្លី​ច​ជាច្រើន​ដុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​រតន​:​គី​រី ÷​កាលពី​ថ្ងៃ​ទី ០៦​ខែ​ឧសភា​ឆ្នាំ​២០២៤ នៅវេលា​ម៉ោង ៩:៣០​នាទី​លោក​ឧត្តមសេនីយ៍ទោ សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ថ​រតនគីរី ក្រោម​ការចង្អុលបង្ហាញ ពី នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ដោយ​ផ្ទាល់​និង ក្រោម​ការសម្របសម្រួល​និតិ​វិធី​លោក កែវ ភក្តី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី និង​មាន​ការចូលរួម​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​អូរយ៉ាដាវ ចំនួន​០៤​នាក់​ដឹកនាំ​ដោយ​លោក​វីរៈ​សេនីយ៍​ទោ សុខ មីន មេបញ្ជាការ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​បរិស្ថាន​ចំនួន​០៤​នាក់ ដឺ​ក​នាំ​ដោយ​លោក ហ្លី​ន​ត្វាន អភិបាលរង​ស្រុក​អូរយ៉ាដាវ បាន​ចុះ​ស្រាវជ្រាវ​ត្រួតពិនិត្យ​រុករក​បទល្មើស​ព្រៃឈើ ឃើញ​មាន​ឈើ​ជ្រុង​បាន​ផែ​រួច មាន​ចំនួន​៤៦​ដុំ ដែល​មាន​ប្រវែង​ប្រហែល​ចាប់ពី ០៣​ម៉ែត្រ​ទៅ​០៥​ម៉ែត្រ​មិនទាន់​វាស់វែង ដែល​ជន​មិន​ស្គាល់​មុខ បាន​ដឹក​មក​ទម្លាក់​ចោល​ក្នុងព្រៃ​ក្បែរ​ចំការ​ស្ថិតនៅ ភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ជា​ប្រភេទ​ឈើ ឈ្លី​ច និង​ឈើ​ផ្ចឹក​មាន​មុខកាត់​ពី​៣០​ទៅ​៤០cm​។​

​យោងតាម​ប្រភព​ព័ត៍មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ឈ្មោះ​លោក​ទី​ម្ចាស់ផ្ទះ​ដាក់​ឈេ​ី បាន​បង្ហើប​ប្រាប់​ដល់​អ្នកសារព័ត៌មាន​យើង​ថា​÷ មេ​ឈ្មួញ​ដុះ​ស្លែ​នោះ​មានឈ្មោះ លោក មករា ដែល​គេ​ដឹងថា ជា​អ្នក​រត់ការ​ឈើ​យ៉ាងសកម្ម​ប្រចាំ​ខេត្តរ​តនះ​គីរី​តែម្តង និង​មាន​បងប្អូន​អ្នក​សារព័ត៍មាន​ពីរ​នាក់​ទៀត​នៅ​ពី​ខាងក្រោយ​ផងដែរ ?​ដោយ​បាន​អះអាង​ថា​មិនបាច់​ព្រួយ​បារ​ម្មរណ៍​អ្វី​ទាំងអស់​ពីព្រោះ​ពួកគេ​បាន​រត់ការ​ដល់​ថ្នាក់លើ​អស់​ទៅហើយ គ្រប់​ជំនាញ​ពាក់ព័ន្ធ ទើប​ធ្វើការ​បាន​យ៉ាង​រលូន​មកដល់​សព្វថ្ងៃនេះ​។​

​ប៉ុន្តែ​ការអះអាង​នោះ​និង​អំនួត​នោះ​ត្រូវ​បាន​បែក​អាង ដល់​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ និង​ការ​ដាក់​បទបញ្ជារ ដាច់ខាត និង​ធ្វើ​ការបង្ក្រាប​អោយ​ទាល់តែ​បាន ។​

​មហាជន​កំពុងតែ​រង់ចាំ​មើល​ថា​តើ​មន្ត្រី​ជំនាញ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ក្រុម​ឈ្មួញ​បំផ្លិចបំផ្លាញ​អនុផល​ព្រៃឈើ​គ្រា​ក់ៗ​យ៉ាងណា​បន្តទៀត​។

​បន្ទាប់​ពី​កងកម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឆែកឆេ​រ​រួចមក​គេ​ឃើញ​មាន​មន្ត្រី​ជំនាញ​បរិស្ថាន​កំពុង​ដឹកជញ្ជូន​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ឧទ្យាន​ជាតិ​អូរយ៉ាដាវ ដើម្បី​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់​។​

​មហាជន​ជាច្រើន​ក៏ដូចជា​អ្នកសារព័ត៌មាន​កំពុង​រង់ចាំ​មើល​ថា​÷ តើ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​បន្ត​ដូច​ភ្លៀងរលឹម​ឬក៏​យ៉ាងណា​? ឬុ​មួយ​បាន​ត្រឹមតែ​មួយ​ចំអិន​កំពឹស​? ៕

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការបកស្រាយ​បំភ្លឺ ពី​សំណាក់​ភាគី​ពាក់​ពន្ធ័​ទាំង​អស់ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ច្បាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល