ទាន់ហេតុការណ៍
ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ អបអរសាទរ​អំពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី នៅ​សាធារណរដ្ឋ​កូរ៉េ​ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា - ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក គណៈកម្មការ​ថែទាំ​ភ្នែក - អតិថិជន​និយាយថា​ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា កំពុង​តែ​រកស៊ី​បោកប្រាស់​តាម​ប្រពន្ធ័​អនឡាយ ដោយ​ភ្នាល់​ឈ្នះ​លុយ​បែរ​ជា​ក្រុមហ៊ុន សង​តែ​ដើម​វិញ​..(​វគ្គ​២) - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​«​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ជា​អង្គ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ឆ្នាំ​២០២៤» - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​ - ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ព្រះរាជសារ​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - លោក​ឧត្តមសេនីយ៍ត្រី ឈុន ស៊ី​ណាត ស្នងការរង​ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​របាយការណ៍ និង​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤ និង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព - ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​
0

​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..!

​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាប់​បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ល្បី​រឿង​ជួញដូរ​សាច់​សត្វព្រៃ និង​សិប្បកម្ម​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​មណ្ឌលគិរី​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤ ស្ត្រី​មាន​វ័យ​ចំណាស់​ដែល​ត្រូវ រដ្ឋបាល​ខណ្ឌ​ព្រៃឈើ​ឃាត់ខ្លួន​នោះ ត្រូវបាន​គេ​ស្គាល់ មាន រហស្សនាម (​យាយ​ម៉ាប់​) ខណៈ​និយាយ​ម៉ាប់​ដែល​កំពុង​ដឹក​សាច់​សត្វព្រៃ​ចេញពី​ប្រភព ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ចូល​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​ចែកចាយ​លក់​ទៅ​ឱ្យ​ឈ្មួញ​បន្ត ។​

​តាម​ប្រភព​បាន​ឱ្យដឹងថា​÷ មុន​ពេល​ការ​ស្ទាក់​ចាប់បាន សមត្ថកិច្ច​បាន​ដេញ​យ៉ាង​ប្រផាប់ ប្រ​ភីង ក៏​ស្ទាក់​រថយន្ត​ជនល្មើស​អស់​ល័ក្ខណ៍​ទៅមុខ​លែងរួច ទើប​សមត្ថកិច្ច ចាប់បាន​នៅ​ចំណុច​ខាង​មុខ​មន្ទីរ​សាធារណការ​ក្នុង​ក្រុង​សែន​នោ​រម្យ បន្ទាប់មក​មន្ត្រី​ជំនាញ​ក៏​បាន​ឆែក​រកឃើញ​ក្នុង​រថយន្ត​មាន សាច់ជ្រូក​ព្រៃ​ចំនួន ២៥ គីឡូក្រាម និង​សត្វ​កាំ​ប្រម៉ា ដែល​រោល​ហើយ ចំនួន​ពីរ​ក្បាល​ស្មើ​០៥​គីឡូក្រាម ។ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឆែកឆេរ​រួចមក វត្ថុតាង ទាំង​រថយន្ត​និង​មនុស្ស​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​បើ​យោង​តាម​ប្រភព​បានឲ្យដឹង​ទៀតថា ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​រហស្សនាម​(​យាយ​ម៉ាប់​) គឺជា​ឈ្មួញ​ដុះ​ស្លែ​ល្បី​ឈ្មោះ​ខាង​ជួញដូរ​សាច់​សត្វព្រៃ និង​ព្រៃឈើ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​និង​ប៉ះពាល់​ឡើយ ។​

​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានដាក់​បញ្ជា​ឲ្យ​អនុវត្ត​ច្បាប់​តឹងរឹង​ចំពោះ​ឧក្រិដ្ឋជន​ជួញដូរ​សាច់​សត្វព្រៃ ការកាប់​ព្រៃឈើ​នឹង​ទន្ទ្រាន​ដីព្រៃ ដោយ​ខុសច្បាប់​ត្រូវតែ​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។​

​មហាជន​រងចាំ​មើលថា តើ​ពេល​នេះ​សមត្ថកិច្ច នឹង​ចាត់វិធានការ ទៅលើ​បុគ្គល​(​យាយ​ម៉ាប់​) ដោយ​របៀប​ណា ? ព្រោះ យាយ​ម៉ាប់ ក៏​មាន​អំណាច​ឥទ្ធិពល​មាន​ខ្សែ​បក្ខពួក មិន​ណ​យ​ដែរ​នៅក្នុង​ខេត្ត​នេះ​ឮ​ថា​យាយ​ម៉ាប់​នេះ​ជា​ក្រុមប្រឹក្សា​ឃុំ​មេ​ម៉ង់ផ​ង​ក៏ប៉ុន្តែ​យាយ​ម៉ា​ប់ម្នាក់​នេះ​មិន​ដែល​មក​ធ្វើការ​នៅ​សាលាឃុំ​ម្តងណា​ឡើយ គឺ​រក​សុ​ី​តែ​បទ​ល្មើស សប្ប​កម្ម​អា​ឈើ ដឹក​ឈើ​និង​ជួញដូរ​សាច់​សត្វព្រៃ​ដុះ​ស្លែរ​រាប់​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​បាន​ម្តងណា​ទេ​?​។​

​ប្រជាពលរដ្ឋ​បាន​សមណូមពរ​ដល់​លោក​អភិបាលស្រុក​កែវ​សី​ម៉ា​ជួយ​ពិនិត្យ​មើល​ទង្វើ​របស់​យាយ​ម៉ាប់​នេះ​ផង​ទាន​។
​ទាក់ទង​ករណី​ខាងលើ​អង្គភាព​យើង​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៤ អង្គភាព​យើង​បាន​ទូរស័ទ្ទ​ទៅ​លោក​មេឃុំ​មេ​ម៉ង់ ក៏​ប៉ុន្តែ​ពុំ​អាច​ទំនាក់ទំនង​បានឡើយ​។​

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ព្រាប​នាំសារ​ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល