ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ដីព្រៃ​កាប់​គាស់ រុករាន​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ត្រូវ​មោឃភាព និង​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​

ដីព្រៃ​កាប់​គាស់ រុករាន​យក​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ត្រូវ​មោឃភាព និង​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ​៖​ដីព្រៃ​ដែល​កាប់​រុករាន​ទន្ទ្រាន​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ចាប់តាំងពី​ឆ្នាំ​២០១៩ មក វា​ជា​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ទោះ​រដ្ឋបាល​ខេត្ត​ក្រចេះ ផ្នែក​ជំនាញ ទប់ស្កាត់ និង​បង្ក្រាប​យ៉ាងណាក្តី ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ មក​កាប់​រាន ដុត​ព្រៃ​យក​ដី​ជា​កម្មសិទ្ធិ និង​សង់​ទីលំនៅ​យ៉ាង​អនាធិបតេយ្យ ដោយហេតុនេះ​ហើយ រដ្ឋបាល​ខេត្ត​ក្រចេះ​បាន​ធ្វើ​មោឃភាព​រាល់​លិខិត​ស្នាម និង​ដកហូត​ដី​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ ។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០២៤ ដែល​ចុះហត្ថលេខា​ដោយ​អភិបាល​ខេត្ត​ក្រចេះ វ៉ា ថន បាន​ចេញ​វិធានការ​យ៉ាង​ក្តៅគគុក និង​បន្ទាន់ គឺ​ធ្វើ​មោឃភាព​ចោល​នូវ​រាល់​លិខិត​លក់​-​ទិញ ឬ​លិខិត​បញ្ជាក់​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ ដកហូត​យក​មក​ជា​សម្បត្តិ​រដ្ឋ​វិញ នូវ​រាល់​ដីព្រៃ​ដែល​បាន​កាប់​គាស់ រុករាន ទន្ទ្រាន ដាំ​ដំណាំ​សង់​លំនៅដ្ឋាន ធ្វើ​ជា​របង​ហ៊ុមព័ទ្ធ​ក្នុង​តំបន់ការពារធម្មជាតិ ។​

​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ហាមឃាត់​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​ល្មើស​ខាងលើ ក្នុង​ករណី​មិន​អនុវត្តតាម គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​ក្តៅ​តាម​នីតិវិធី ។

​សកម្មភាព​ល្មើស​ទាំង​ប៉ុន្មាន​ខាងលើ មានចែង​នៅក្នុង​មាត្រា ៦១ និង​មាត្រា ៦២ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល