ទាន់ហេតុការណ៍
ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ អបអរសាទរ​អំពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី នៅ​សាធារណរដ្ឋ​កូរ៉េ​ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា - ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត ឡី សុភាព អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក គណៈកម្មការ​ថែទាំ​ភ្នែក - អតិថិជន​និយាយថា​ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា កំពុង​តែ​រកស៊ី​បោកប្រាស់​តាម​ប្រពន្ធ័​អនឡាយ ដោយ​ភ្នាល់​ឈ្នះ​លុយ​បែរ​ជា​ក្រុមហ៊ុន សង​តែ​ដើម​វិញ​..(​វគ្គ​២) - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​«​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ ជា​អង្គ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ឆ្នាំ​២០២៤» - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​សមាជិក​ព្រឹទ្ធសភា ប្រចាំ​តំបន់ Seine-et-Marne ប្រទេស​បារាំង​ - ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើ​ព្រះរាជសារ​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - លោក​ឧត្តមសេនីយ៍ត្រី ឈុន ស៊ី​ណាត ស្នងការរង​ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់​របាយការណ៍ និង​កំណត់ត្រា​បទល្មើស​ព្រហ្មទណ្ឌ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៤ និង​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព - ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - ក្រុមហ៊ុន​FAFA24h វេ​បផ្សាយ​កីឡា​និង​កាស៊ីណូ​ពេញនិយម​នៅ​ប្រទេស​កម្ពុជា រង​ការចោទប្រកាន់​ពី​អតិ​ថ​ជន​លេងល្បែង​ហ៊ានស៊ី ប៉ុន្តែ​មិន​ហ៊ាន​សង​
0

ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association – CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​

ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association – CCADA) ​បាន​ចុះ​នាំយក​អំណោយ ជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ នា​រសៀល​ថ្ងៃ សៅរ៍ ១១ រោច ខែចេត្រ​ឆ្នាំរោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧,​ត្រូវ​នឹង ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា នឹង​ជា​ប្រធានស្តីទី សមាគម​សម្ព័ន្ធ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​កម្ពុជា (Cambodia Commercial Alliance Development Association – CCADA) រួម​ជាមួយ​សមាជិក សមាជិកា បាន​នាំយក​អំណោយ​មួយចំនួន​និង សំភារៈ​សិក្សា​ផ្សេងៗ​ជាច្រើន​ទៀតៗ ព្រម​ទាំង​ថវិការ​មួយចំនួន​ផង​ដែរ ចែកជូន​ដល់​សិស្សានុសិស្ស រួម​ទាំង​លោកគ្រូ អ្នកគ្រូ ក្នុង​សាលាបឋមសិក្សា​កងមាស ស្ថិតនៅ ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

​ក្នុង​នោះ​ផង​ដែរ អំណោយ​និង​សំភារៈ​សិក្សា​ផ្សេងៗ​ដែល ឯកឧត្ដម​បណ្ឌិត នាំយក​ផ្ដល់ជូន​រួមមាន​៖ លោកគ្រូ អ្នកគ្រូ​ចំនួន ០៤​នាក់​ស្មើនឹង​២៥​ម៉ឺន​រៀល សិស្សានុសិស្ស​ចំនួន ២១៤​នាក់ ក្នុង​មួយ​នាក់​ទទួលបាន សៀវភៅ ចំនួន​០២​ក្បាល ប៊ិច​១​ដើម ខ្មៅ​ដៃ​០១​ដើម ថវិការ​ចំនួន ៥០០០​រៀល នឹង​រួមទាំង​នំ​ចំណី​និង​ភេសជ្ជៈ ផ្សេងៗ​ជាច្រើន​ទៀត​។ ជាពិសេស ឯកឧត្ដម​បណ្ឌិត ក៏​បាន​ឧបត្ថម​ថវិការ​ចំនួន ៥០​ម៉ឺន​រៀល សម្រាប់​ចាក់​ដី​ក្នុង​ទីធ្លា​សាលារៀន ព្រមទាំង​ឧបត្ថម្ភ​ថវិការ​ចំនួន ២០​ម៉ឺន​រៀល​សម្រាប់​រៀបចំ​តារាង​បាល់ទះ​ជូន​ក្មួយៗ សិស្សានុសិស្ស​ទុក​លេង​កីឡា​ផងដែរ ។

​ដោយ​លែ​ក សំរាប់​សិស្សានុសិស្ស​ដែល​រៀន​ពូកែ និង កូនសិស្ស​កំព្រា មាន​ចែក​បន្ថែម​ជូន​ជា សំលៀក​បំពាក់​សិស្ស ដូចជា​កាតា​ប និង​សំភារៈ​សិក្សា​ផ្សេងៗ ជា​ការលើកទឹកចិត្ត ។​

​លោកគ្រូ អ្នកគ្រូ និង កូនក្មួយ​សិស្សានុសិស្ស ដែល​នៅក្នុង​សាលាបឋមសិក្សា​កងមាស មាន​សេចក្ដី​រីករាយ​ណាស់ ក៏​បាន​សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត នឹង​សូម​គោរព​ជូន​ពរ ឯកឧត្តម​បណ្ឌិត និង ក្រុមការងារ ឲ្យមាន​សុខភាព​ល្អ សំណាងល្អ និង ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី ឃ្លាងឃ្លៀត​ឡើយ​។

​ជាពិសេស​ព្រមទាំង​បាន​ស្នើសុំ​ឲ្យ ឯកឧត្ដម​បណ្ឌិត បន្តធ្វើ​សកម្មភាព​មនុស្ស​ធ​ម៍​បែបនេះ ជា​បន្តបន្ទាប់​ទៀត ដើម្បី​ជួយ​ដល់​កូន​ក្មួយ​សិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ ព្រមទាំង​បាន​ជួយ​លើកស្ទួយ វិស័យ​អប់រំ នៅ​កម្ពុជា​ឲ្យ​កាន់តែ មាន​ការរីកចម្រើន​បន្ថែមទៀត និង ជាពិសេស ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួមចំណែក​ជួយ ដល់​រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​ភាពរុងរឿង និង​សំបូរ​ពោល​ពេញ​ទៅ​ដោយ​ធនធានមនុស្ស​ដែលមាន សមត្ថភាព គុណភាព គុណ​តំលៃ និង គុណធម៌​ខ្ពស់ រស់នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​ដ៏​ត្រជាក់ត្រជុំ​នេះ ផងដែរ ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល