ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី» ដែលកំពុងថតនៅភាពយន្តនេះ នៅក្នុងភូមិកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល អភិបាលស្រុកកំពង់សៀម និងលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមនឹងក្រុមការងារផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។
គួរបញ្ចាក់ថា ក្រុមការងារផលិតករ បានជ្រើសរើសទីតាំងថតនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដែលរួមមាន៖ ស្រុកកំពង់សៀម, កងមាស កោះសូទិន និងស្រុកស្ទឹងត្រង់ ៕