ស្រុកកៀនស្វាយ: នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.គ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការស្រុកកៀនស្វាយ លោកវីរៈសេនីយ៍ឯក ព្រុំ សំណាង អោយកំលាំងជំនាញស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍សំរោងធំឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធនឹងករណីអំពើលួច(កាច់កម៉ូតូ) នឹងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ហេតុការណ៍កើតឡើង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង០០ នឹង១៥នាទី។ នៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះខុន ទីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកមីក្រូហិរញវត្ថុ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមានគ្នា ៣ នា ក់ៈ ១/ឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជអានីភ្នំពេញ(ឃាត់ខ្លួន)។
២/ឈ្មោះសុខ ហឿន ហៅហេង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
៣/ឈ្មោះ វី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រត់គេចខ្លួន)។
១/ម៉ូតូមួយគ្រឿងម៉ាក់HONDA DREAM C125ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH.1489។
១/ម៉ូតូមួយគ្រឿងម៉ាក់HONGDA DREAM ពណ៌ខ្មៅ ស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489(ម៉ូតូរបស់ជនរងគ្រោះ)។
២/ម្សៅក្រាមថ្លាពណ៌សសង្ស័យសាធាតុញៀនមួយកញ្ចប់មធ្យម។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៦ នឹង៣០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់HONDA DREAMពណ៌ខ្មៅស៊េរី២០១២ពាក់ស្លាកលេខភ្នំពេញ1BH.1489 មករត់តុកា (ស៊ីឈ្នួលគេ) នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លុះដល់ម៉ោង២៣ នឹង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ពេលចប់ការងារជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកផ្ទះថៅកែចុងភៅឈ្មោះចាន់ ជឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយចតម៉ូតូនៅខាងមុខផ្ទះ។
លុះដល់ម៉ោង០០ នឹង១៥នាទីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២២ ស្រាប់ជនសង្ស័ទាំងបីនាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក់ស៊ុយស៊ូគីនិចពណ៌ទឹកប្រាក់ស៊េរី២០១៣ពាក់ស្លាកលេខភ្នំពេញ1AF.3278មកឈប់នៅលើផ្លូវជាតិលេខ១ មុខផ្ទះរបស់ឈ្មោះ ចាន់ ជឿន ភេទប្រុស រួចឈ្មោះ វី ភេទប្រុសបានចូលមកធ្វើកម្មភាព លួចកាច់កម៉ូតូរបស់ជនរងគ្រោះ ចំណែកឯឈ្មោះមាឃ សុវណ្ណារ៉ាហៅមាសភេទប្រុស និងឈ្មោះ សុខ ហឿង ហៅហេង ភេទប្រុសនៅចាំកន្លែងម៉ូតូ បន្ទាប់ពីធ្វើសកម្មភាពរួច ឈ្មោះ. វី ភេទប្រុសបានអោយឈ្មោះមាឃ សុវណ្ណារ៉ា ហៅមាស ភេទប្រុសជិះម៉ូតូ របស់ជនរងគ្រោះឌុបឈ្មោះសុខ ហឿង ហៅហេងភេទប្រុស ចំណែកឈ្មោះ. វី ភេទប្រុសជិះម៉ូតូម៉ាក់ស៊ុយស៊ូគីនិច ភ្លាមនោះជនរងគ្រោះឃើញក៍បានស្រែកថាចោៗ នឹងបានដេញតាមរហូតដល់ឃុំដីឥដ្ឋ ក៍ត្រូវសមត្ថកិច្ច នឹងប្រជាពលរដ្ឋឃុំដីឥដ្ឋឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍ដីឥដ្ឋ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួនរួមជាមួយបក្សពួកពិតជាប្រព្រឹត្តអំពើលួច នឹងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន និងបានសារភាពទៀតថាៈខ្លួន នឹងបក្សពួកធ្លាប់ធ្វើសកម្មភាពលួច នឹងឆក់ ជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារម្ដង(ករណីលួច)។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់។ និងសុំឃាត់ខ្លួនលើជនសង្ស័យទាំង ២ នាក់នៅម៉ោង៦.០០នាទីថ្ងៃ១៤.២.២០២២ និងសបន្តយកឈ្មោះ វី ដែលបានរត់គេចខ្កួន។