រាជធានីភ្នំពេញ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំពិភាក្សារវាង សមាគមរាជសីហ៍ និង ប្រតិភូមកពីប្រទេសជប៉ុន រួមមាន លោកស្រី Yoko Ueyama នាយកសាលា ស្ថិតក្នុងខេត្តណារ៉ាក់ ប្រទេសជប៉ុន, លោក Akio Hasegawa ប្រធានក្រុមហ៊ុន CBHEM’S និងលោក Honma Rokku នាយកប្រតិបត្តិក្រុមហ៊ុន CBHEM’S។
ជំនួបពិភាក្សានេះធ្វើនៅទីស្នាក់ការកណ្តាលសមាគមរាជសីហ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្អែកលើរបៀបវារៈចំនួន៣៖
១.ការពិភាក្សាលើការចុះអនុស្សារណៈយោគយល់គ្នា រវាងសមាគមរាជសីហ៍ និងសមាគមនៅក្នុងប្រទេសជប៉ុន
២.គំរោងនៃការបង្កើតសាលារៀនសម្រាប់កុមារក្នុងប្រទេសកម្ពុជា
៣.គំរោងនៃការរៀបចំផ្គត់ផ្គង់អាហារសុខភាពសម្រាប់កុមារកម្ពុជា
កិច្ចជំនួបបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ក្រោមបរិយាកាសយោគយល់គ្នា។
ប្រតិភូសមាគមប្រទេសជប៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ ដែលបានអនុញ្ញាតអោយភាគីខាងជប៉ុន ចូលជួបពិភាក្សា និងបានផ្តល់លក្ខណៈងាយស្រួលដល់កិច្ចពិភាក្សាប្រព្រឹត្តទៅយ៉ាងរលូន។
ទីបញ្ចប់ ភាគីសមាគមរាជសីហ៍ប្រទេសជប៉ុន ប្តេជ្ញាប្រឹងប្រែងអោយអស់លទ្ធភាព ដើម្បីដំណើរការគម្រោងដែលបានពិភាក្សារក្នុងរបៀបវារៈខាងលើ ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសមាគមរាជសីហ៍ ក្នុងការអភិវឌ្ឍ វិស័យអប់រំ និងសុខភាពសាធារណរបស់កុមារកម្ពុជា៕