(ខេត្តកំពត)៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្រៀនស្ម័គ្រចិត្ត និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្រុកឈូក ដងទង់ និងជុំគីរី សរុបប្រមាណ ១៧០០ នាក់។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ប៉ែនស៊ីម៉ន បានឧបត្ថម្ភថវិកា សរុប ៨៩,២៥០,០០០ រៀល ដល់សិស្សានុសិស្ស សរុប ១,៥៧៧នាក់ ដោយម្នាក់ៗទទួលបាន ៥ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូចំនួន ១០៤នាក់ ដោយម្នាក់ៗទទួលបាន ១០ម៉ឺនរៀល និងលោកជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភ ថវិកាសរុប ១,០៦០,០០០រៀល ដល់ កងម្លាំងនរគបាល កងរាជអាវុធហត្ថ ប្រជាការពារចំនួន ៣៨នាក់ ដោយម្នាក់ៗទទួលបាន ២ម៉ឺនរៀល និង ក្រុមគ្រូពេទ្រ ៦នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕