ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

បើទោះបី​ក្រុម​សារព័ត៌មាន ផ្តិត​យក​រូបភាព​បទល្មើស​ជូន​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក្តី គេ​ឃើញ​មាន​ម៉ូតូ​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ធ្យូង​នឹង​ឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រាល់ថ្ងៃ​យប់​ដដែល​..?

បើទោះបី​ក្រុម​សារព័ត៌មាន ផ្តិត​យក​រូបភាព​បទល្មើស​ជូន​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក្តី គេ​ឃើញ​មាន​ម៉ូតូ​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ធ្យូង​នឹង​ឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រាល់ថ្ងៃ​យប់​ដដែល​..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ​÷ ស្ទើរតែ​រាល់ថ្ងៃ យប់​គេ​ឃើញ​មាន បទល្មើស​ព្រៃឈើ នៅតែ​បាន​ប្រើ​រូបភាព ផ្សេងៗ​គ្នា កើតមាន​ជា​បន្តបន្ទាប់ ប្រើរ​ម៉ូតូ​កែច្នៃ ដឹកជញ្ជូន​ឈើ ចេញពី​ច្រករបៀង ព្រៃ​ឡង់ តាម ផ្លូវ​មុខ​ស្នាក់ការ​រង បរិស្ថាន ត្រពាំង​សង្កែ ស្ថិត​នៅ​ចំណុច ស្ពាន​ក្ដា ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ។

​ជាក់ស្ដែង​ចាប់​តាំង ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ រហូត មកដល់ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ អង្គភាព​សារព័ត៌មាន​យើង​បាន​ទៅ​ផ្តិត​រូបភាព ឃើញ​មាន ម៉ូតូ​កែច្នៃ​ដឹកជញ្ជូន​ឈើ និង​មាន​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង បាន​ដឹក​ធ្យូង បន្ត​ដឹក​ចេញពី​ចំណុច​ច្រករបៀង ព្រៃ​ឡង់ តាម ផ្លូវ​មុខ​ស្នាក់ការ​រង បរិស្ថាន ត្រពាំង​សង្កែ ស្ថិត​នៅ​ចំណុច ស្ពាន​ក្ដា ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដឹក​បន្ត​ទៅ​ទម្លាក់​នៅ​មាត់​ទន្លេ​ក្នុង ភូមិ​ប្រិយ បន្ត​លក់​ឲ្យទៅ​ក្រុម​ម៉ូតូ​កែច្នៃ ដឹក​ឆ្ពោះទៅ ឃុំ​វឌ្ឍនៈ ដើម្បី​លក់​ចែកចាយ តាម​បណ្ដាល​រាជធានី​ខេត្ត​ក្រុង​ផ្សេងៗ​បាន​យ៉ាង​រំភើយ​គ្មាន​រំខាន​អ្វី​ទាំងអស់​? ដោយ​គេ​ឃើញ​មាន​សកម្មភាព​ក្រុម​ឈ្មួញ​ទាំងនោះ មិន​ខ្លាចញញើត​និង​ច្បាប់​ទាល់តែសោះ ។ ថែម​ទាំង​យ៉ាង​គឃ្លើន ជាមួយនឹង​រាជរដ្ឋាភិបាល ដែល​លោក កំពុង​បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការចូលរួម​អោយ​ថែរក្សា​ការពារ​គម្រប​ព្រៃឈើ អនុផល​ព្រៃឈើ​នៅ​កម្ពុជា ។

​អង្គភាព​សារព័ត៌មាន​យើង បាន​ធ្វើ​សេចក្ដីរាយការណ៍​ជូន
១.​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​សំបូរ​តាម​ប្រព័ន្ធ​តេលេខ​ក្រាម​លោក​បាន​ឆ្លើយតប​យ៉ាងខ្លី​ថា «​អរគុណ​បង​»​។​
២.​មន្ត្រី​បរិស្ថាន​ស្នាក់ការ​រង​ត្រពាំង​សង្កែ​លោក​បាន​តប​មក​តាម​តេលេខ​ក្រាម​ថា​«​លោក​នឹង​ដាក់​កម្លាំង​តាម​ស្ទាក់​ចាប់​»​។​៣.​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ ប្រចាំ ការ​ទិស​ព្រៃ​ឡ​ង់ ចូល​មើល​តែ​មិន​ឆ្លើយតប​។​
៤.​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​យាវ ចូល​មើល​ហើយ មិន​មាន​ការឆ្លើយ​តម​។​
​ជុំវិញ​ករណី​ខាងលើ អង្គភាព​យើងខ្ញុំ​ក៏​មិនដឹង មាន​មូលហេតុ​អ្វី​បានជា​មាន ម៉ូតូ​ដឹកឈើ និង​រថយន្ត សាំ​យ៉ុង ដឹក​ធ្យូង​បាន​ជា​ហូរហែ​នៅ​ដដែល​។​

​មហាជន​ក៏​មាន​ការ​សំណូមពរ​យ៉ាងទទូច​ទៅដល់ មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូមមេត្តា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ ចាត់វិធានការ ទប់ស្កាត់​ក្រុម​ឈ្មួញ​រក​សុ​ី អនុផល​ព្រៃឈើ​ទាំងនោះ​ផង​ទាន បើ​ពុំ​ដូច្នោះ​ទេ ព្រៃឈើ​អាច​នឹង​រលាយ​ហិនហោច​អស់​ដោយសារ​តែ​ក្រុម​ពួក​ឈ្មួញ​ខិលខូច​រកស៊ី​ខុសច្បាប់ ជាក់​ជា​មិនខានឡើយ​។​

​គួរ​រំលឹក​ផងដែរ​ថា បញ្ហា​បទល្មើស ដឹកជញ្ជូន​អនុផល​ព្រៃឈើ​ខាងលើ​នេះ ក្រុម​អ្នក​សា​ព័ត៌មាន​តែ​តែង ធ្វើការ​ផ្ដល់ព័ត៌មាន​ជូនដំណឹង​ដល់ អាជ្ញាធរ​ពាក់​ពន្ធ័ ក្នុង​តំបន់​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ដែរ តែ​បទល្មើស​ដឹង​ជញ្ជូន​ឈើ តាម​ម៉ូតូ​កែច្នៃ នឹង​ដឹក​ធ្យូង តាម​រថយន្ត​សាំ​យ៉ុង នៅតែ​កើតមាន​កើតឡើង​ជា​បន្តបន្ទាប់ ។​

​ជំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ បំភ្លឺ​ពី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ស្តីពី​ច្បាប់​អ្នកសារព័ត៌មាន នៅ​កម្ពុជា​។​សូម​អគុណ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល