ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

ឯកឧត្ដម ង៉ូវ បូរីណា នាំយកថវិកា ៣០លានរៀល ឧបត្ថម្ភជូនចំណុះទូង(ង) ចំនួន ០៦ ទូក មកពីខេត្ដត្បូងឃ្មុំ

ឯកឧត្ដម ង៉ូវ បូរីណា នាំយកថវិកា ៣០លានរៀល ឧបត្ថម្ភជូនចំណុះទូង(ង) ចំនួន ០៦ ទូក មកពីខេត្ដត្បូងឃ្មុំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនដល់បងប្អូន ចំណុះទូកទាំង ០៦ មកពីខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួម ឯកឧត្តម ផារ៉ា មង្គល ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ព្រមទាំង ឯកឧត្តម លោក លោកស្រី និងបងប្អូនចំណុះទូក(ង) ទាំង ០៦ទូក ផងដែរ។

គូសបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺបានផ្តល់ជូនចំណុះទូកទាំង០៦ ដោយក្នុង ០១ទូក ទទួលបានចំនួន ៥លានរៀល និងសរុបជាថវិកាឧបត្ថម្ភ ចំនួន ៣០លានរៀល ដេីម្បីចូលរួមការប្រកួត ប្រណាំងទូក (ង) ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានរយៈពេល ០៣ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤ ១៥ និង ១៦ ឆ្នាំ២០២៤ ខាងមុខនេះ។

គួររំលឹកផងដែរថា ជានិច្ចកាល ក្នុងការប្រារព្ធពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី អ៊ាង សុផល្លែត តែងតែចូលរួមលេីកទឹកចិត្ដ និងបានឧឧបត្ថម្ភថវិកា ជូនដល់ចំណុះទូក(ង) ជារៀងរាល់ឆ្នាំផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល