ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤

ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤  និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ក្រោម​អធិបតី បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម​បណ្ឌិត ថោង ខុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជំរុញ​ចលនា​កីឡា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​ប្រធាន​កិត្តិ​យ​អស់​មួយ​ជីវិត​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ឯកឧត្តម លោកជំទាវ ប្រតិភូ​កីឡា​ក្រសួង និង​រាជធានី ខេត្ត លោក លោកស្រី​ជា​គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាករ កីឡា​ការិនី លោក លោកស្រី និង​សាធារណៈជន សិស្សានុសិស្ស សិល្បៈករ សិល្បៈការិនី ជា​ពិសេស​មាន​ការសម្តែង​សៀក និង​សម្តែង​គុន​ល្បុក្កតោ​ខ្មែរ ដែល​ជា​ការរៀបចំ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​សុក្រ ៨​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​វិច្ចិកា ឆ្នាំ​២០២៤ ស្ថិតនៅ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​រំលឹក​ជា​ថ្មី​ម្តង​ទៀត​ចំពោះ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២​នេះ បាន​ប្រារព្ឋ​ពិធី​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ស្ថិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​ពិសេស​ក្រោម​ការដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដែល​ផ្តោត​អាទិភាព​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស ក្នុងនោះ​កីឡា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់ជូន​យុវជន​នូវ​ឱកាស បទពិសោធន៍ និង​ការអប់រំ ដើម្បី​ពង្រឹង​សមត្ថភាព និង​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​២០៣០​។​

​គួរបញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ និង​កីឡា​ជាតិ​ជនពិការ ឆ្នាំ​២០២៤​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​កីឡា​ជាតិ​ដើម្បី​ព្រែកជីក​ហ្វូណន​តេជោ​” ដោយ​បាន​កំណត់​យក​ប្រភេទ​កីឡា​ចំនួន​៣៦ លើ ៣២៨ វិញ្ញាសា និង​កីឡា​ជាតិ​ជនពិការ​បាន​កំណត់​យ​ក​ចំនួន ១៣ ប្រភេទ​កីឡា លើ ៥៥ វិញ្ញាសា និង​មាន​ការចូលរួម​ប្រកួត​ពី ២៥ រាជធានី​-​ខេត្ត និង​ក្រសួង​ចំនួន​៣ ក្នុងនោះ​មាន ក្រសួងមហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល