ទាន់ហេតុការណ៍
ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​កំពុងតែ​បើក​លេង​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​..!! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី ចូលរួម​ការពារ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​! - ឯកឧត្ដម ង៉ូវ បូរីណា នាំយកថវិកា ៣០លានរៀល ឧបត្ថម្ភជូនចំណុះទូង(ង) ចំនួន ០៦ ទូក មកពីខេត្ដត្បូងឃ្មុំ - សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ថ្លែង​អំណរ​អរគុណ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន ដែល​បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០​ឃី​ត ដល់​សមាគម ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ - ក្រុម​ឈ្មួញ​រកស៊ី​លៀស​ដឹក​ចេញ​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​គេ​ស្គាល់ឈ្មោះ​  ប៉ោង ឈ្មោះ​ស្រី​លាភ និង​ឈ្មោះ ស្រីអ៊ី​ម ស្ថិត​ក្រោម​ក្រសែភ្នែក​លោក លី ឡា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ឆ្នាំង​ - ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លុន ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពង់​ផ្គើន​បទបញ្ជា​រាជរដ្ឋាភិបាល​..?​វគ្គ​១ - ទីភ្នាក់ងារ​បរិស្ថាន​ទី​ក្រុង​បាងកក ព្រមាន​នៅ​ព្រឹក​ថ្ងៃទី (១០ វិច្ឆិកា​) អំពី​ធូលី PM 2.5 កើនឡើង លើស​ពី​ស្តង់ដារ​នៅក្នុង​តំបន់​ចំនួន 35 - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ - បើទោះបី​ក្រុម​សារព័ត៌មាន ផ្តិត​យក​រូបភាព​បទល្មើស​ជូន​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក្តី គេ​ឃើញ​មាន​ម៉ូតូ​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ធ្យូង​នឹង​ឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រាល់ថ្ងៃ​យប់​ដដែល​..?
0

សាលា​ស្រុក​ថ្មគោល​បាន​រៀបចំ​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា ស្រុក​ថ្មគោល​អាណត្តិ​ទី​3

សាលា​ស្រុក​ថ្មគោល​បាន​រៀបចំ​កម្មវិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា ស្រុក​ថ្មគោល​អាណត្តិ​ទី​3

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បាត់ដំបង​.. ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា ស្រុក​ថ្មគោល អាណត្តិ​ទី​៣ នៅ​បរ​វេណ​សាលា ស្រុក​ថ្មគោល​។

​ក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សា​សង្កាត់ ។

​លោក គិម វណ្ណៈ អភិបាល នៃ​គណៈ​អភិបាល ស្រុក​ថ្មគោល បាន​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍ និង​របាយការណ៍​សង្ខេប​ជូន ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​អង្គពិធី​ទាំងមូល អំពី​លទ្ធផល​ការងារ​សំខាន់ៗ ដែល​បាន​សម្រេច​បាន​រយៈពេល​កន្លងមក​ក្នុង​អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា ស្រុក​ថ្មគោល​ទាំងមូល រយៈពេល ៥​ឆ្នាំ ។

​តាម​អនុក្រឹត្យ​ស្តីពី​ការទទួ​ល​ស្គាល់ សមាជិក​ក្រុមប្រឹក្សា ស្រុក​ថ្មគោល អាណត្តិ​ទី​៣ មាន​ចំនួន​…21………​រូប ក្នុងនោះ លោក អ៊ូច អ៊ាង ត្រូវបាន​ប្រកាស​ជា​ប្រធាន​ក្រុមប្រឹក្សា ស្រុក​ថ្មគោល​អាណត្តិ​ទី​៣ រួម​នឹង​លោក លោ​ស្រី ចំនួន ២០​រូប​ទៀត ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក​ថ្មគោល ។

​លោក អ៊ូច អ៊ាង​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថ្មគោល​ដែល​ទើប​បាន​ប្រកាស​តែងតាំង​សម្រាប់​អាណត្តិ​ទី​៣​នេះ បាន​អញ្ជើញ​ឡើង​មាន​ចំណាប់អារម្មណ៍ និង​ធ្វើ​ការប្តេជ្ញាចិត្ត ជូន​អង្គពិធី​ទាំងមូល ។

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ក្នុងនាម ក្រសួងមហាផ្ទៃ ឯកឧត្តម សូម​ចូលរួម​អបអរសាទរ និង​កោតសរសើរ ព្រមទាំង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លោក លោកស្រី ជា​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក​ថ្មគោល ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ផ្តល់​សេចក្តីទុកចិត្ត បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មគោល អាណត្តិ​ទី​៣ ដើម្បី​ដឹកនាំ​ស្រុក​ថ្មគោល ឲ្យមាន​ការអភិវឌ្ឍ និង​រីកចម្រើន​បន្ត​ទៀត ។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ រហូតមកទល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ឆ្នាំ​២០១៩​នេះ ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ធ្វើ​ការបោះឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស សរុប​ចំនួន​១៥​លើក​រួចមកហើយ​។ ពី​ការបោះឆ្នោត​មួយ​ទៅ​កាន់​ការបោះឆ្នោត​មួយ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បាន​វាយតម្លៃ​ថា ដំណើរការ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​វិវត្តន៍​រីកចម្រើន​ជា​លំដាប់​។ ការបោះ​ឆ្នោត​ទាំង​នេះ ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ទៀងទាត់ និង​ដំណើរការ​ប្រកប​ដោយ​លក្ខណៈ​បើកចំហរ សេរី ត្រឹមត្រូវ យុត្តិធម៌ ទាំង​ការបោះឆ្នោត​ដោយផ្ទាល់ និង​មិនផ្ទាល់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត​។ អាស្រ័យ​ដោយ​មាន​ការប្តេជ្ញាចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​នេះ ប្រទេសជាតិ​យើង​រក្សា​បាន​កាន់តែ​រឹងមាំ​នូវ​សុខសន្តិភាព សេ្ថរ​ភាព​ខាង​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឲ្យមាន​ការរីកចម្រើន​យ៉ាងឆា​ប់រ​ហ័ស​។​

​ឯកឧត្តម​បន្ថែមថា ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ កាលពី ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងមក ក៏​ត្រូវបាន​វាយតម្លៃ​ថា​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត ក៏​ត្រូវបាន​ទទួលស្គាល់​ពី​គណបក្សនយោបាយ​នានា ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​នេះ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល