ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង រួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យរងការខូចខាតផ្ទះសម្បែងនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុករមាសហែក ខេត្តស្វាយរៀង៕