(ខេត្តកែប)៖ វត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ដែលស្ថិតនៅភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រៅពីកន្លែងគោរពប្រតិបត្តិពុទ្ធសាសនា វត្តអារាមមួយនេះនឹងក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញផ្នែកវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រងគួរជាទីទាក់ទាញ ក្រោមម្លប់សន្តិភាព សាមគ្គីជាតិ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នេះជាប្រសាសន៍លើកឡើងរបស់ លោក កែន សត្តា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងឱកាសដែលលោក រួមជាមួយ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទទាំងទីជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមបុណ្យផ្កាមហាសាមគ្គី នៅវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
លោកអភិបាលខេត្តកែប បានគូសបញ្ជាក់ទៀតថា ក្រោយដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកតដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងបានប្រែក្លាយតំបន់ភូមិសាស្ត្រខេត្តកែបរបស់យើងកាន់តែមានការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនយ៉ាងខ្លាំងក្លា ពិសេសវិស័យពុទ្ធចក្រនិងអាណាចក្រ។
សូមជម្រាបថា៖ ពិធីបុណ្យនេះត្រូវបានផ្តួចផ្តើមឡើងដោយព្រះចៅអធិការវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន និង លោក កែន សត្ថា អភិបាលខេត្តកែប ដើម្បីកសាងព្រះពុទ្ធរូបព្រះនាគប្រក១ព្រះអង្គ កម្ពស់១២ម៉ែត្រ និងរតន:បល្ល័ង្គ កម្ពស់១៥.៥០ម៉ែត្រ រួមទាំងសមិទ្ធិផលនានាជាច្រើនទៀត៕