ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី ចូលរួម​ការពារ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​! - ឯកឧត្ដម ង៉ូវ បូរីណា នាំយកថវិកា ៣០លានរៀល ឧបត្ថម្ភជូនចំណុះទូង(ង) ចំនួន ០៦ ទូក មកពីខេត្ដត្បូងឃ្មុំ - សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ថ្លែង​អំណរ​អរគុណ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន ដែល​បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០​ឃី​ត ដល់​សមាគម ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ - ក្រុម​ឈ្មួញ​រកស៊ី​លៀស​ដឹក​ចេញ​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​គេ​ស្គាល់ឈ្មោះ​  ប៉ោង ឈ្មោះ​ស្រី​លាភ និង​ឈ្មោះ ស្រីអ៊ី​ម ស្ថិត​ក្រោម​ក្រសែភ្នែក​លោក លី ឡា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ឆ្នាំង​ - ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លុន ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពង់​ផ្គើន​បទបញ្ជា​រាជរដ្ឋាភិបាល​..?​វគ្គ​១ - ទីភ្នាក់ងារ​បរិស្ថាន​ទី​ក្រុង​បាងកក ព្រមាន​នៅ​ព្រឹក​ថ្ងៃទី (១០ វិច្ឆិកា​) អំពី​ធូលី PM 2.5 កើនឡើង លើស​ពី​ស្តង់ដារ​នៅក្នុង​តំបន់​ចំនួន 35 - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ - បើទោះបី​ក្រុម​សារព័ត៌មាន ផ្តិត​យក​រូបភាព​បទល្មើស​ជូន​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក្តី គេ​ឃើញ​មាន​ម៉ូតូ​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ធ្យូង​នឹង​ឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រាល់ថ្ងៃ​យប់​ដដែល​..? - ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិត​នៅ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដោយ​
0

​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ជំរុញ​អាជ្ញាធរ​ឃុំ​សង្កាត់​ឱ្យ​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើង​ថា ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្មះ គឺ​ព្រម​ទទួល​ទាំងអស់​គ្នា ហើយ​រដ្ឋ​អំណាច​គ្រប់លំដាប់​ថ្នាក់ អាច​ប្រើ​យន្តការ នៃ​ការដោះស្រាយ​មួយ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​បាន ទៅតាម​ករណី​ជាក់ស្តែង​ផ្សេងៗ​គ្នា​។ ឯកឧត្តម សូម​ឲ្យ​អាជ្ញាធរ​ឃុំ សង្កាត់​ត្រូវ​យកចិត្តទុកដាក់​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព ក្នុង​ការចូលរួម​សម្របសម្រួល ដោះស្រាយ​វិវាទ​ដីធ្លី ឲ្យ​ចប់​នៅត្រឹម​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​ទើប​ជា​ការ​ប្រសើរ​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​។​

​ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី និតិ​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី របស់​គណៈកម្មការ​សុរិយោដី ជូន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរ​ក្រុង​ស្រុក​នៃ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ឯ​សណ្ឋាគារ​ឌី​យ៉ាងម៉ង់​កំពត របស់ លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​មាន​បេសកកម្ម លើ​វិស័យ​សំណង់ វិស័យ​ដីធ្លី ការងារ​លំនៅដ្ឋាន ការងារ​រៀបចំ​ដែនដី និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដូចជា​ការដោះស្រាយ​វិវាទ​ដីធ្លី​ជាដើម​។ ដោយឡែក​ចំពោះ​ការដោះស្រាយ​វិវាទ​ដីធ្លី ក្រសួង​ដែនដី ដោះ​បាន ៧៩២៩​ករណី លើ​សំណុំរឿង ៨៧០០​ករណី ហើយ​តាមរយៈ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោះស្រាយបាន ១៧៦៦​ករណី លើ​សំណុំរឿង ១៨៩៨​ករណី​។ សរុបទៅ នៅ​ទូទាំង​ប្រទេស មាន​វិវាទ​ដីធ្លី​សេសសល់ មិន​ដល់​៩០០​ករណី​នោះ​ទេ ហើយ​ការជួបជុំ​គ្នា​ថ្ងៃនេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា ដែល​នៅ​សេសសល់ ក៏​ដូចជា​ទប់ស្កាត់​មិនឲ្យ​មាន​ទំនាស់​ដីធ្លី​កើតឡើង​បន្ថែមទៀត​ដែរ​។

​យោង​តាម​បទពិសោធន៍ និង​ដើម្បី​ឆ្លើយតប​តាម​ការចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក ទេព ធន ជំរុញ​លើកទឹកចិត្ត ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យបាន​ច្រើន ព្រោះ​វា​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ ប្រសើរ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្មះ គឺ​ព្រម​ទទួល​ទាំងអស់​គ្នា ហើយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក បាន​ប្រើ​វិធីសាស្ត្រ​នេះ​ដែរ​។ ម្យ៉ាង​យន្តការ​នៃ​ការដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព បាន​តាម​ករណី​ជាក់ស្តែង ដោយ​មិន​ប្រកាន់​ថា ទាល់តែ​ប្រើ​ឥទ្ធិពល​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នោះទេ ករណីខ្លះ សូម្បី​ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ អាចារ្យវត្ត លោកគ្រូ​អ្នក​គ្រួ គ្រូសូត្រ​ឆ្វេង គ្រូសូត្រស្តាំ​ជាដើម ក៏​អាច​មាន​ឥទ្ធិពល​ដោះស្រាយ​វិវាទ​បានដែរ​។​

​លោក​បាន​គូសបញ្ជាក់​ទៀត​ថា នៅពេល​ការចុះវាស់វែង​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ត្រូវបាន​បញ្ចប់​រួចរាល់ ទំនាស់​ដីធ្លី​នឹង​ស្មើ​សូន្យ បានន័យថា​គ្មាន​ទំនាស់​ដីធ្លី​ទៀត​ទេ បើ​តាម​របាយការណ៍​កា​រ​ចុះ​វាស់វែង​ជា​ប្រព័ន្ធ មកដល់​បច្ចុប្បន្ន ក្រសួង​ធ្វើ​បាន​៨០,៣៧% នៃ​ផ្ទៃដី​និង​ក្បាលដី​ដែល​ប៉ាន់ប្រមាណ​៧​លាន​នៅ​ទូទាំង​ប្រទេស ហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ ២០២១​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល