ទាន់ហេតុការណ៍
ល្បែង​អន​ឡា​ញ ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួយកន្លែង​កំពុងតែ​បើក​លេង​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​សម្ដេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិការនគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​..!! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី ចូលរួម​ការពារ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​! - ឯកឧត្ដម ង៉ូវ បូរីណា នាំយកថវិកា ៣០លានរៀល ឧបត្ថម្ភជូនចំណុះទូង(ង) ចំនួន ០៦ ទូក មកពីខេត្ដត្បូងឃ្មុំ - សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព​(​ស​.​ស​.​យ​.​ស​) ថ្លែង​អំណរ​អរគុណ ព្រះ​មុនី​សីល​សោភ័ណ សិរី​បុញ្ញោ សយ ចាន់ថន ដែល​បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​សរុប​ចំនួន ១០០​ឃី​ត ដល់​សមាគម ដើម្បី​ទុក​សម្រាប់​យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ពិធី​សំណេះសំណាល​ សិស្សពូកែ​ជ័យលាភី​និទ្ទេស​ A ខេត្ត​ត្បូងឃ្មុំ​ - ក្រុម​ឈ្មួញ​រកស៊ី​លៀស​ដឹក​ចេញ​រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ដែល​គេ​ស្គាល់ឈ្មោះ​  ប៉ោង ឈ្មោះ​ស្រី​លាភ និង​ឈ្មោះ ស្រីអ៊ី​ម ស្ថិត​ក្រោម​ក្រសែភ្នែក​លោក លី ឡា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ខេត្ត​កំពង់ឆ្នាំង​ - ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​នៅ​ក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លុន ស្រុក​ស្អាង ខេត្ត​កណ្ដាល កំពង់​ផ្គើន​បទបញ្ជា​រាជរដ្ឋាភិបាល​..?​វគ្គ​១ - ទីភ្នាក់ងារ​បរិស្ថាន​ទី​ក្រុង​បាងកក ព្រមាន​នៅ​ព្រឹក​ថ្ងៃទី (១០ វិច្ឆិកា​) អំពី​ធូលី PM 2.5 កើនឡើង លើស​ពី​ស្តង់ដារ​នៅក្នុង​តំបន់​ចំនួន 35 - ឯកឧត្តម​បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ឆ្នាំ​២០២៤ - បើទោះបី​ក្រុម​សារព័ត៌មាន ផ្តិត​យក​រូបភាព​បទល្មើស​ជូន​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាងណាក្តី គេ​ឃើញ​មាន​ម៉ូតូ​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង ដឹកជញ្ជូន​ធ្យូង​នឹង​ឈើ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​រាល់ថ្ងៃ​យប់​ដដែល​..?
0

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​សិក្ខាសាលា បង្ហាញ​ផែនការមេ​ដឹកជញ្ជូន​ក្នុង​រាជធានី​

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​សិក្ខាសាលា បង្ហាញ​ផែនការមេ​ដឹកជញ្ជូន​ក្នុង​រាជធានី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ រដ្ឋបាល​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការមេ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក នួន ផា​រត្ន័ អភិបាលរង​រាជធានី និង​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាលខ័​ណ្ឌ ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ អ្នកជំនាញការ​ជាតិ អន្តរជាតិ​អញ្ជើញ​ពី​បណ្តារ​សកល​វិទ្យាល័យ និង​ដៃគូ​អភិវឌ្ឍន៍​។​

​លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការមេ ដែល​បាន​ផ្តើម​រៀបចំ​សិក្សា​នៅ​ឆ្នាំ​២០០១ និង​បញ្ចប់​នៅ​ឆ្នាំ​២០០៥ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប៉ុន្តែ​ផែនការ​នេះ រហូតដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​បានអនុម័ត​ជា​ផ្លូវការ​នៅឡើយ​។ ផែនការ​នេះ ជា​ផែនការ​សម្រាប់​ភ្នំពេញ នៅ​ឆ្នាំ​២០៣៥​។ បញ្ហា​ចរាចរណ៍ និង​គមនាគមន៍ បើ​យើង​មិន​ដោះស្រាយ​ពេលនេះ វា​កាន់តែ​ស្មុគស្មាញ​។​

​លោក​បាន ឲ្យដឹងថា ភ្នំពេញ​បច្ចុប្បន្ន មាន​ភ្លើងស្តុប និង​កា​ម៉េរា​១១៥ ដែល​មាន​ភ្ជាប់​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ឆ្លាត​វៃ ដែល​មាន​សមត្ថភាព​កំណត់​ភ្លើង​ខៀវ ក្រហម​ដោយ​ស្វ័យប្រវត្តិ តាម​ចំនួន​អ្នកធ្វើដំណើរ និង​វត្តមាន​ប្រតិភូ​ជា​ដើម​។ តែ​ដង់ស៊ីតេ​ប្រជាជន​កើន​ខ្លាំង​ជា​គំហុក ហើយ​ស្ថានភាព​ចរាចរណ៍​កាន់តែ​ស្មុគស្មាញ​ដោយសារតែ​ឥរិយាបទ មិន​គោរព​ច្បាប់ ។ ភ្នំពេញ​រីក​ធំ ដោយសារ​កាត់​យក​ឃុំ​ជាង ២០​ឃុំ ពី​ខេត្ត​កណ្តាល​។ ឡាន​ក្រុង បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​ជិត​៣​ម៉ឺន​នាក់​។​

​ការ​ធ្វើ​បច្ចុប្បន្នភាព និង​អនុម័ត​ផែនការ​មេនេះ នឹង​ក្លាយជា​ឯកសារ ដើម្បី​កៀងគរ​ហិរញ្ញប្បទាន​ផ្សេងៗ និង​ការគាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ ជាដើម ដើម្បី​អនុវត្ត​ផែនការមេ​នេះ​ឲ្យ​ជោគជ័យ​។​

​លោក ស៊ូ​ហ្កា​ណូ យូ​អិ​ុ​ឈី ប្រធាន​ទីភ្នាក់ងារ JICA បាន បញ្ជាក់ថា ការសិក្សា​បាន​បញ្ចប់​តាំងពី​ឆ្នាំ​២០១៤ ដោយ​កំណត់​បាន​នូវ​គម្រោង​អាទិភាព​ជាច្រើន រហូត​ឈានដល់​ការផ្តល់​ឡានក្រុង​៨០ និង​ការបំពាក់​ប្រពន្ធ័​គ្រប់គ្រង​ចរាច​រណ៍​ឆ្លាត​វៃ និង​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ឃ្លាំ​មើល​ចរាចរណ៍​។ សង្ឃឹម​ថា​គ្រប់​ភាគី នឹង​ចូលរួម​អនុវត្ត​ផែនការមេ​នេះ​ឲ្យបាន​ជោគជ័យ​។​

​លោក នួន ផា​រ័ត្ន បាន​លើកឡើង​ថា យើង​មាន​ផែនការមេ​ដឹកជញ្ជូន ផែនការមេ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ ។ ថ្ងៃនេះ យើង​ចង់​ផ្សព្វផ្សាយ​ឲ្យ អាជ្ញាធរ​ដែនដី ជ្រាប​ថា​យើង​មាន​ប្លង់​មេ ។ ការអភិវឌ្ឍន៍ ក្រុង​យើង​ជោគជ័យ ទាល់តែ​យើង​រួមគ្នា អនុវត្ត​ប្លង់គោល​។ យើង​ត្រូវ​ដឹងថា ប្លង់​មេនេះ វា​ទាក់ទង​នឹង​សង្កាត់​យើង​យ៉ាង​ម៉េច​។ កំណត់​ផ្លូវ​មេ ធំៗ ត្រូវមាន​ប្រពន្ធ័គ្រប់គ្រង​ត្រឹមត្រូវ ដោយ​មាន​បំពាក់​ឧបករណ៍​ទំនើប មាន​វិញ្ញាណ​សម្រាប់​បញ្ជារ​ចរាច​រណ៍​។ គ្រប់គ្រង​ចរាចរណ៍ យក​ទាំង​ការគ្រប់គ្រង​ចំណត និង​ការរៀប​ចរាចរណ៍​ឯកទិស​។ មួយទៀត យើង​ត្រូវ​គ្រប់គ្រង​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ ដោយ​កំណត់​ឲ្យ​ច្បាស់​ផ្លូវ​ណា​ឡាន​ដឹក​ទំនិញ​ចូល ដឹក​ទំនិញ​ចេញ​។​

​លោក​បាន​បន្តថា យើង​ជុំគ្នា​ថ្ងៃនេះ ដើម្បី​ដឹង​ថា ក្រោយ​សិក្សា​ចប់​ផែនការ​មេនេះ មិត្ត​ភ័ក្តិ និង​ជា​ដៃគូ​ល្អ​របស់​យើង ជា​ពិសេស​យើង​បាន រួម​គ្នា​សិក្សា រួម​គ្នា​អនុវត្ត និង​តាមដាន​ការអនុវត្ត​ទាំងអស់គ្នា​។​

​លោក ម៉ាសា​តុ កូតូ អ្នកជំនាញការ ទីភ្នាក់ងារ JICA បាន​លើកឡើង​ថា បើ​តាម​ការសិក្សា ចិញ្វើម​ផ្លូវ​និង​ផ្លូវ​ថ្មើជើង ត្រូវបាន​ប្រើ ដើម្បី​ចត​ឡាន​ឬ​លក់ដូរ ហើយ​ល្បឿន​ធ្វើដំណើរ​ថយ​ចុះ​ខ្លាំង ខណៈ​តម្រូវការ​ក្នុងការ​ធ្វើ​ដំណើរ​កើនឡើង លឿន​ជាង​កំណើន​មនុស្ស​។​

​លោក​បាន​ឲ្យ​អនុសាសន៍ បន្ថែមថា ភ្នំពេញ​ត្រូវ​ដូរ​យុទ្ធសាស្ត្រ​គ្រប់គ្រង ដោយ​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ចម្រុះ រួមមាន​ទាំង​ឡាន​ក្រុង រថភ្លើង ដើម្បី​ភ្ជាប់​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ សាង​បានជា​ប្រព័ន្ធ​រួម ប្រទាក់​គ្នា​ជាប់​រដឹក ទៅ​គ្រប់​តំបន់​រួម​ទាំង​ទីតាំង​សំខាន់ៗ មាន​ព្រលានយន្តហោះ តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ផ្សេងៗ ។ បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​សម្រាល​បន្ទុក​ច​រាចរណ៍​ក្នុងក្រុង និង​ការបង្កើត​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដើម្បី​សម្រួល​ការធ្វើដំណើរ​ទៅ​ខេត្ត​ក្រុង​ជិតខាង ស្របពេល​នឹង​ការបន្ថយ​ចំនួន​ឡាន ម៉ូតូ ឯកជន ។ ប្រជាជន​ត្រូវ​ផ្លាស់ប្តូរ ឥរិយាបថ ពី​ការប្រកាន់យក​ឥរិយាបទ ចេញពីផ្ទះ ទៅ​កន្លែង​ធ្វើការ ឆ្ពោះទៅរក របៀប​រស់នៅ​ថ្មី ដែល​គាត់​ត្រូវ​ដើរ​ពី​ផ្ទះ​ទៅ​ស្ថានីយ​រថភ្លើង ឬ​ចំណត​ឡាន​ក្រុង រួច​ដើរ​ទៅ​កន្លែងធ្វើការ​។​

​ការកែលម្អ​ការគ្រប់គ្រង​ចរាចរណ៍ ត្រូវធ្វើ ដោយ​បំពាក់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត រួម​មាន​ការសង់​ស្តុប មាន​សង់​ផ្លូវ ឯកទិស (​ចំពោះ​ផ្លូវ​ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​) មាន​រៀបចំ​ចំណត ឲ្យបាន​ត្រឹមត្រូវ​ជា​ដើម​។ បើ​រៀប​ជា​ផ្លូវ​ឯកទិស យើង​អាច រំដោះ​ផ្លូវ​ខ្លះ​ឲ្យ​ឡាន​ក្រុង រៀបចំ​ចំណត ទុក​ផ្លូវ​ថ្មើរជើង​ឲ្យ​អ្នកដើរ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើនណាស់​។ នៅ​ថ្ងៃមុខ ការដឹកជញ្ជូន​មិនត្រូវ​ដឹក​តាម​ផ្លូវ ២៧១ ទេ តែ​ត្រូវ​បញ្ចៀស​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ផ្សេង​។ លោក​ថែម​ចុងក្រោយ​ថា ភ្នំពេញ​ត្រូវ​ផ្តើម​រៀបចំ​កែលម្អ​ចរាចរណ៍​នៅពេលនេះ កុំ​បង្អង់​យូរ​។​

​ជា​កិច្ច​ឆ្លើយតប លោក ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជ​ភ្នំពេញ បាន​លើកឡើង​ថា​ថ្វីបើ​ផែនការ​មេនេះ មិនទាន់​បាន​អនុម័ត​ផ្លូវការ តែ​រដ្ឋបាល​ភ្នំពេញ​បាន​ផ្តើម​អនុម័ត​ជា​បណ្តើរៗ នា​ពេលកន្លងមក ដូចជា​បាន​បំពាក់​ស្តុប​ឆ្លាត​វៃ ធ្វើ​ផ្លូវ​បាន​ជាង ១០០ គម សង់ស្ពាន​អាកាស​៤ សង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី ៣ ដំណាក់កាល​ទី ១ ប្រវែង ១២ គម (​ផ្លូវ​ឈ្នះ ឈ្នះ​) បាន​ចប់ ដំណាក់កាល​បន្ទាប់​កំពុង​បន្ត ព្រមទាំង​ពង្រីក​ផ្លូវ​ជាតិ​ផង​ដែរ (​ផ្លូវ ៦ A ផ្លូវជាតិ​លេខ ១ ផ្លូវជាតិ​លេខ ៥) ផ្លូវ​ម៉ុង​រិទ្ធី ផ្លូវ​សម្តេច​ហ៊ុន​សែន ស្របតាម​ផែនការ​មេ​។ ជា​ឧទាហរណ៍ ផ្លូវ​ឯកទិស ជំហាន​ដំបូង នឹង​ត្រូវ​បង្កើត​បន្ថែម ៥ ទៀត នៅ​ខណ្ឌ័ដូនពេញ ស្រប​នឹង​ផ្លូវ​ស៊ីសុវត្ថិ​។ ចំណត​ក្រោម​ដី ៩​ទីតាំង បាន​សង់​រួច ហើយ​ចំណត​ក្រោម​ដី​ថ្មី ១៥ ទៀត ក្រោម​សួន​សាធារណៈ​នឹង​ត្រូវ​សាងសង់​។ ផ្លូវ​ថ្មើរជើង​បាន​ផ្តើម​ធ្វើ​នៅ​ផ្លូវ​នរោត្តម និង​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ ផ្លូវ​ដទៃ​ទៀត​នឹង​រៀបចំ​ជា​បណ្តើរៗ ឲ្យស្រប​តាម​ផែនការ​ភ្នំពេញ​២០៣៥​។​

​លោក​នួន ផា​រត្ន័ បាន​គូសបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សិក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី​៣ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​និង​អនុម័ត​ផែនការ​មេនេះ ទុក​ជា​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ហា​ប្រឈម​បច្ចុប្បន្ន និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​យើង​នា​ពេលអនាគត​។ លោក​បាន​ស្នើឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ខណ្ឌ័ សង្កាត់ ចូលរួម​អនុវត្ត​ផែនការមេ​ដឹកជញ្ជូន​នេះ ដោយ​ចូលរួម​ការពារ​ទំហំ​ផ្លូវ​ដែល​កំណត់​ដោយ​ផែនការមេ​ប្រើប្រាស់​ដីធ្លី និង​ចូលរួម​ជួយ​អប់រំ​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​មូលដ្ឋាន ឲ្យចូល​រួម​សហការ​អនុវត្ត​ឲ្យបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល