ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង​-​សិរីសោភ័ណ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​៥ បាត់ដំបង​-​សិរីសោភ័ណ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​បាត់ដំបង​) :​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​ឯកឧត្តម មិ​កាមិ ម៉ាសា​ហ៉ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ខេត្ត​បាត់ដំបង​ទៅ​ក្រុង​សិរី​សោ​ភ​ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។​

កំណាត់​ផ្លូវ​នេះ មាន​ប្រវែង ៨៤,៧៤​គីឡូម៉ែត្រ គឺជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC) មាន​កម្រាស់ ១៥​សង់ទីម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៦៥.៧៨​លាន​ដុល្លារ​អាមេរិក ជា​ឥនទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ បោសសម្អាត​គ្រាប់​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​
​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ចំពោះ​ការទទួល​បាន​សមិទ្ធផល​ថ្មី​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​ខាងជើង​ត​ភ្ជាប់​បាត់ដំបង ទៅ​បន្ទាយមានជ័យ​នាពេលនេះ​។

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រង់ចាំ​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ផ្លូវជាតិ​លេខ​៥​ត​ភ្ជាប់​ពី​ព្រែក​ក្តាម មក​ដល់​ធ្លា​ម្អម​ខេត្តពោធិ៍សាត់ នឹង​រួចរាល់​ហើយ ខណៈ​ពី​ធ្លា​ម្អម​ឆ្ពោះ​មក​កាន់​ខេត្ត​បាត់ដំបង ក៏​អាច​នឹង​រួចរាល់​ផងដែរ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា កំណាត់​ផ្លូវជាតិ​លេខ​៥​នេះ គឺជា​សមិទ្ធផល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​ដែល​មាន​ជា​យូរណាស់​មកហើយ​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​សាងសង់​សមិទ្ធផល​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា រួម​ទាំង​ជំនួយ​ផ្សេងៗ​ជាច្រើន​ទៀត​ដល់​កម្ពុជា​។​
​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​ជប៉ុន​ក៏​បាន​រួមចំណែក​ក្នុង​ការស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ផងដែរ​។ ក្នុង​ឆ្នាំ​២០២២​នេះ គឺជា​ខួប​៣០​ឆ្នាំ ដែល​ជប៉ុន​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ចេញ​ក្រៅប្រទេស ហើយ​បញ្ជូន​មក​កម្ពុជា​តែម្តង​។ ដើម្បី​អបអរសាទរ​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពី​នេះ ជប៉ុន និង​កម្ពុជា​ក៏​មាន​រៀបចំ​នូវ​កម្មវិធី​សំខាន់ៗ​មួយចំនួន ក្នុ​នោះ កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​របស់​ជប៉ុន នឹង​ត្រូវ​រៀបចំ​ឱ្យ​ការធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម នៃ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ត្រូវ​ធ្វើឡើង​នាពេលខាងមុខ​។​

​នៅ​ថ្ងៃ​នេះ​សម្តេច​តេជោ​ក៏បានអបអរសាទរ​ចំពោះ​ការប្រកាស​បើកប​វេ​សនកាល​ឆ្នាំ​សិក្សា​២០២១-២០២២ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ ក្រោយពី​កម្ពុជា​បាន​បើក​ប្រទេសជាតិ​ឡើងវិញ​កាលពីដើម​ខែ​វិច្ឆិកា​២០២១​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​យកចិត្តទុកដាក់​អំពី​សុវត្ថិភាព​ក្នុង​ការសិក្សា​របស់​សិស្សានុសិស្ស​អំឡុងពេល​នៃ​ការបើក​បវេសនកាល​នេះ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជម្ងឺ​កូវី​ដ​១៩ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ម្សិលមិញ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២២ កម្ពុជា​បន្ត​រកឃើញ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» កើត​ក្នុង​សហគមន៍​កម្ពុជា ចំនួន​៣​នាក់​បន្ថែមទៀត​។ ដូន​ច្នេះ សូម​អោយ​ប្រពល​រដ្ឋ​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ជាពិសេស​អនុវត្តន៍​វិធានការ​៣​កុំ ៣​ការពារ​អោយបាន​ខ្ចប់​ខ្ជួន​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បន្ត​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដូសទី​៤ បន្តទៀត​។ សម្តេច​តេជោ បាន​បញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​ចំនួន​៥​លាន​ដូស​បន្ថែមទៀត ខណៈ​ក្នុង​ឃ្លាំង​សល់​ប្រមាណ ១០​លាន​ដូស ការបញ្ជា​ទិញ​នេះ ដើម្បី​ធានា​ថា ពលរដ្ឋ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការចាក់ដូស​ជំរុញ​។​

ទាក់ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​ការងា​រ​របស់​សម្តេច​តេជោ​ទៅមី​យ៉ាន​ម៉ា កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អរគុណ​ដល់​ជប៉ុន ដែល​បាន​ប្រកាស​គាំទ្រ​ដំណើរ​របស់​សម្តេច​ទៅ​កាន់​មី​យ៉ាន់​ម៉ា​។ សម្តេច​តេជោ​បាន​ថ្លែងថា លទ្ធផល​នៃ​ដំណើរ​របស់​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា​មាន​៣ គឺ​ការពន្យារពេល​បទ​ឈប់​បាញ់ ការផ្តល់​ជំនួយ និង​ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​មី​យ៉ាន់​ម៉ា​។ សម្តេច​តេជោ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា អាស៊ាន នឹង​ខិតខំ​ក្នុង​ការដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​។ សម្តេច​តេជោ​បន្តថា បញ្ហា​មី​យ៉ាន់​ម៉ា មិន​អាច​បញ្ចប់​ត្រឹម​ពេល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​នោះទេ វា​នឹង​បន្ត​ទៅ​ដល់​ឥណ្ឌូនេស៊ី ធ្វើជា​ប្រធាន​អាស៊ាន​ទៀត​។

​សកម្មភាព​នេះ​មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​នោះទេ តែ​ជា​ការជួយ​សម្របសម្រួល​។ សម្តេច​តេជោ​បាន​ថ្លែងថា លោក មីង អោ​ងឡាំង បាន​បើក​ចិត្ត​ទូលាយ​ឱ្យ​ចែក​ជំនួយ​មនុស្សធម៌​ទៅ​គ្រប់ភាគី រួមទាំង​អ្នក​ប្រឆាំង​លោក​ផង​ដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការធ្វើឱ្យ​មាន​បទ​ឈប់​បាញ់ និង​ការផ្តល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ គឺ​កិច្ច​ការ​ចាំបាច់​មុន​ឈានដល់​ការសន្ទនា​ជា​មួយ​អ្នកពាក់ព័ន្ធ ដែល​ធ្វើ​ដោយ​ប្រេសិត​អាស៊ាន​។​

​ទាក់​ទៅនឹង​សមិទ្ធផល​ផ្លូវ​នេះ​ផង​ដែរ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​មីន​កម្ពុជា ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ធ្វើ ក្នុងការ​ស្ថាបនា​ធ្វើអោយ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​៥​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២២​នេះ និង​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​បាត់ដំបង​-​សិរីសោភ័ណ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល