ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ” A ” កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិ ផ្តៅ ឃុំ វិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំណែកសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។
សេចក្តីរាយការណ៍បានអោយដឹងថា ក្រុមនេះមានទីតាំងជាច្រើនទៀតក្នុងខេត្តដែលកំពុងដំណើការខណៈសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប។
ឬមួយត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចជំនាញអស់ហើយទើបគេហ៊ានបំពានច្បាប់យ៉ាងនេះ ?