ខេត្តក្រចេះ ៖ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ លោក ពុំ ដារ៉ា ប្រធានសមាគមសម្ព័ន្ធយុវជន សសយក ខេត្តក្រចេះ តំណាងឲ្យឯកឧត្តម សុខ ចាន់ភក្តី ប្រធានថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចិត្របុរី និងជា ប្រធានសមាគមសម្ព័ន្ធយុវជន សសយក បាននាំយកអំណោយចែកជូនជនរងគ្រោះ ដោយសារភ្លើងឆេះផ្ទះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅភូមិ១០៥ (ចំណុច១០៤) ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
អំណោយរួមមានមានដូចជា កន្ទេលមួយ កាធុនដាក់ទឹកមួយ ធុងប៉េត្រូលមួយ ចង្ក្រានមួយ មី១កេស ត្រីខ២យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកត្រី ១ យួរ និងអង្ករ 50 គីឡូក្រាម ព្រមទាំងថវិកាចំនួន 20 ម៉ឺនរៀល ៕