ថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​! - ​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក
0

ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​»

ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី “​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ (​គ​.​វ​.​រ​) របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា​។​

​សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ​មាន​កិច្ចសហការ​រវាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ក្រសួង​មុខងារសាធារណៈ ដោយ​មាន​វត្តមាន​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ​។​

​មានប្រសាសន៍​ក្នុង​សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការចូលរួម​អនុវត្ត​នូវ​ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​អនុសាសន៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​ពង្រឹង និង​ការរៀបចំ​ផ្ទះ​របស់​ខ្លួន​ឱ្យ​រៀបរយ​” ដើម្បី​ធានា​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង ស្ថាប័ន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្រសួង​បាន​អនុវត្ត​តួនាទី​និង​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ ក្រោម​ចក្ខុវិស័យ “​កសាង​តំបន់​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​វិបុលភាព បរិ​យាប​ន្ន នវានុវត្តន៍ ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​”​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា​ជា​លទ្ធផល​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​រៀបចំ​បញ្ចប់​នូវ​សេចក្តីព្រាង​ឯកសារ​ពាក់ព័ន្ធ​តាម​គោលការណ៍​ណែនាំ រួមមាន​៖ ១).​របាយការណ៍​នៃ​ការវិភាគ​មុខងារ និង​ធនធាន ២).​បញ្ជី​មុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ៣).​ឯកសារ​ផ្ទៀងផ្ទាត់​មុខងារ​ត្រួតស៊ីគ្នា ដែល​ត្រូវ​ផ្ទេរចេញ ឬ​រៀបចំ​ឱ្យ​ត្រូវ​តាម​អង្គភាព ស្ថាប័ន ៤).​អភិក្រម​នៃ​ការផ្តល់សេវា​សាធារណៈ និង​ការផ្តល់​សេវា​ផ្សេងៗ ៥).​សេចក្តីព្រាង​រចនាសម្ព័ន្ធ​ថ្មី​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង ៦).​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា​៖ សិក្ខាសាលា​នា​ពេល​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​វឌ្ឍនភាព​ការងារ​ដែល​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​បាន​រួមចិត្ត រួម​ស្មារតី និង​សហការ​ការងារ​ជាមួយគ្នា ដើម្បី​សិក្សា​លើ​ស្ថានភាព​បឋម​នៃ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន​, បង្កើន​កិច្ចសហប្រតិបត្តិកា​រកា​រងារ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត តាមរយៈ​ការជួយ​បំពេញ​គ្នា ការរៀបចំ​យន្តការ​ដើម្បី​ប្រទាក់ក្រឡា​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ការ​តាំងចិត្ត​បោះ​ជំហាន​រួម​គ្នា ផ្អែក​លើ​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​, ព្រមទាំង​ដើម្បី​ពិភាក្សា​លើ​ការកំណត់​ជំហាន​បន្ត​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង ស្ថាប័ន​នីមួយៗ​ក្នុង​ឆន្ទៈ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់​ស្វាហាប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​លើ​ការពង្រឹង​សមត្ថភាព និង សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ ដែល​ជា​វិធានការ​គន្លឹះ​ទី​២ នៃ​កម្មវិធី​កែទម្រង់រដ្ឋបាល​សាធារណៈ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល