ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​បាល់ទាត់ និង​កីឡា​ប៉េតង់ នៅ​ខេត្ត​កណ្តាល ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​បាល់ទាត់ និង​កីឡា​ប៉េតង់ នៅ​ខេត្ត​កណ្តាល ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់ និង​កីឡា​ប៉េតង់ នៅ​ខេត្ត​កណ្តាល ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​នៅក្នុង​ពិធី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​សំដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​ជា​មួយ​កីឡាករ​ទាំងអស់​ក្នុង​កម្មវិធី​ប្រកួត​នេះ ដែល​ជា​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​របស់​ប្រជាជន​កម្ពុជា​យើងទាំងអស់គ្នា ព្រោះ​ថ្ងៃ ៧ មករា ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​អស់​មួយជីវិត ហើយក៏​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់ ឈឺចាប់​ខ្លោចផ្សា​។​

​ឯកឧត្តម​បន្តថា មហា​វិនាសកម្ម​នេះ សូម​ប្អូនៗ ក្មួយៗ កូនចៅ ជំនាន់​ក្រោយ ត្រូវតែ​ចង់ចាំ ដើម្បី​ផ្សព្វផ្សាយ​បន្ត ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត សំដៅ​ធ្វើឱ្យ​ថ្ងៃ ៧ មករា​ស្ថិតនៅ​ជា​អមតៈ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់ ។​

​សូមជម្រាបថា ការប្រកួត​កីឡា​ប៉េតង់ និង​កីឡា​បាល់ទាត់​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩-២០២២ មាន​រយៈពេល ៧​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ហើយ​ក្រុម​ដែល​បាន​ដាក់ពាក្យ​ចូលរួម​ក្នុង​ការប្រកួត​នេះ​សរុប​មាន​កីឡាករ កីឡា​ការិនី ចំនួន ៥២៥ នាក់ ស្រី ១២ នាក់ ចែកចេញ​ជា​២​ផ្នែក​គឺ​៖ ១.​ផ្នែក​កីឡាបាល់ទាត់​មាន​ចំនួន ១៩ ក្រុម ស្មើនឹង ៤៣៧ នាក់ និង​២.​ផ្នែក​កីឡា​ប៉េតង់​មាន​ចំនួន ២២ ក្រុម ស្មើនឹង ៨៨ នាក់ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល