ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៧មករាឆ្នាំ២០២២គណបក្សប្រជាជនមក្ពុជាស្រុកកៀនស្វាយខេត្តកណ្តាល បានប្រារព្វពិធីអបអរសាទរយ៉ាងក្លៀវក្លាថ្ងៃជ័យជម្នះ(០៧.០១.១៩៧៩.០៧.០១.២០២២ និង ក្រោមអធិបតីភាពលោកអ៊ូ ឈាងប្រធានគណបក្សប្រជាជនកម្ពុជាជនកម្ពុជាស្រុកកៀនស្វាយនិងជាអភិបាលស្រុកនៅទីស្នាក់ការគណបក្សស្រុកនិងមានការអញ្ចើញចូលរួមពីសមាជិកបក្ស។
នៅក្នុងឱកាសនោះ លោក អ៊ូ ឈាង ប្រធានបក្សស្រុកកៀនស្វាយមានប្រសាសន៍ថា!ថ្ងៃនេះនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយបានប្រារព្វពិធីអបអសាទរយ៉ាងក្លៀវក្លាខូបលើកទី៤៣នៃទិវាជ័យជម្នះ០៧.០១.១៩៧៩.០៧.០១.២០២២។
លោក អ៊ូ ឈាង មានប្រសាសន៍ថា!នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃប្រជាពលរដ្ឋក៍ដូចរូបខ្ញុំ រស់ដោយវេទនាបំផុតពួកវាឲ្យធ្វើការទាំងឈឺ.បង្អត់បាយហើយថែមទាំងកាប់សម្លាប់បងប្អូនប្រជាពលរដ្ឋយើងអស់ជាងបីលាន នាក់ថែមទៀតផង។
លោក អ៊ូ ឈាង បន្តថា ! ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ និងអស់រយៈ ពេលជាង៤០ឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពហើយមានការរីកចម្រើលើគ្រប់វិស័យដូចជាផ្លូវថ្នល់.សាលារៀន.មន្ទីរពេទ្យ.វត្តអារ៉ាម។
ដោយមានការខិតខំពង្រឹងប្រែងពីសមេ្តចតេជោហ៊ុនសែន នូវវិធានការទប់ស្គាត់ការឆ្លងជំងឺកូវីដ.១៩បានជោគជ័យហើយក៍ បានបើកប្រទេសជាតិឡើងវិញប៉ុន្តែយើងមិនត្រូវភ្លេចកូវីដ.១៩ទេ។ ត្រូវអនុវត្ត១.៣កុំ២.៣ការពារឲ្យបានខ្ចាប់ខ្ចួនរបស់ក្រសួងសុខាភិបាល។
លោក អ៊ូ ឈាង បន្តទៀតថា នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ប្រទេសកម្ពុជាយើងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្គាត់អាណត្តិទី៥និងមានការប្រគួតប្រជែងរវាងគណបក្សនិងគណបក្ស។
លោកប្រធានគណបក្សស្រុកកៀនស្វាយបានលើកឡើងថា ក្រោយពីសន្និបាតគណបក្សប្រជាជនកម្ពុជាតាមបណ្តាឃុំនិមួយៗរួចមកអ្នកបេក្ខថ្មីនិងអ្នកបេក្ខចាស់ត្រូវសហការណ៍គ្នាចុះតាមមូលដ្ឋានសួរសុខទុក្ខនិងដោះស្រាយពីទុក្ខលំបាកជូនប្រជាពលរដ្ឋដែលគាត់ត្រូវការឲ្យយើងជួយគាត់។
លោកប្រធានបក្សស្រុកកៀនស្វាយបានលើកឡើងទៀតថា ដោយមានការយកចិត្តទុក្ខយ៉ាងខ្លាំងពីសមេ្តចតេជោ ហ៊ុន សែន នូវវិធានការទប់ស្គាត់ការឆ្លងជំងឺកូវីដ.១៩ អាជ្ញាធរភូមិ.អាជ្ញាធរឃុំត្រូវផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋចាក់ថ្នាំវ៉ាក់សាំងលើកទី៣(ដុសជម្រុញ)ឲ្យបានគ្រប់ៗគ្នា។
ចុងបញ្ចប់លោកប្រធានក៍បានជូនពរឲ្យសមាជិកក្សទាំងអស់មានសុខភាពល្អនិងជៀសផុតពីជំងឺកូវីដ.១៩។