ទាន់ហេតុការណ៍
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដើម្បី​ត្រៀម​រៀបចំ​ដាំ​ដុះ ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវវស្សា​
0

សប្បុរសជន បាន​នាំយក​ថវិកា និង​ស្បៀងអាហារ​មួយចំនួន ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា

សប្បុរសជន បាន​នាំយក​ថវិកា និង​ស្បៀងអាហារ​មួយចំនួន ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ទទួល​ថវិកា និង​ស្បៀងអាហារ​មួយចំនួន​ពី​សប្បុរសជន​នានា រួមមាន​៖ លោក ហួរ ហាក់​សេង ហាង​គ្រឿងអលង្កា​ពេជ្រ ថន​គឹម​លី និង​លោកជំទាវ​ឧកញ៉ា សួង សី​ខូច​
​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ក្នុង​គោលបំណង​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​នានា​ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​នៅពេលនេះ​។​

​ឯកឧត្តម បន្តថា ថវិកា និង​ស្បៀងអាហារ ដែល​បាន​ផ្ដល់ជូន​នៅពេលនេះ គឺ​ពិតជា​មាន​តម្លៃ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ក្នុង​កាលៈទេសៈ​ដែល​ខេត្ត​កណ្ដាល កន្លងមក​បាន​ប្រយុទ្ធ​ប្រឆាំង និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង​ខេត្ត​កណ្ដាល ពិសេស​ប្រជាពលរដ្ឋ​ដែល​ជួប​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ ដូច្នេះ​អំណោយ​ទាំងអស់នេះ គឺ​ពិតជា​ទាន់ពេលវេលា ក្នុង​ការជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​ទៅ​នឹង​ការខ្វះ​ស្បៀងអាហារ​ផងដែរ​។​

​ឯកឧត្ដម បាន​សន្យាថា ថវិកា និង​ស្បៀងអាហារ​ទាំងអស់នេះ​នឹង​រក្សាទុក​អោយ​បាន​ត្រឹមត្រូវ និង​យក​ទៅ​ប្រគល់​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​យើងទាំងអស់គ្នា​។​
​ថវិកា និង​ស្បៀងអាហារ ដែល​សប្បុរសជន​នាំយក​ជូន​សាខា​កាកបាទក្រហម​ខេត្តកណ្ដាល​រួមមាន​៖
១-​លោក ហួរ ហាក់​សេង ហាង​គ្រឿងអលង្កា​ពេជ្រ ថន​គឹម​លី បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ​
២-​លោកជំទាវ​ឧកញ៉ា សួង សី​ខូច បាន​ចូលរួម​ឧបត្ថម្ភ​អង្ករ ៥​តោន និង​មី ១០០​កេស​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល