កំពង់ធំ ÷ សាហាវព្រៃផ្សៃណាស់អំណាចភ្លើងប្រច័ណ្ឌនិងញាណស្រា. ស.ជាប្រចាំប្តីតិរិច្ឆានយកពូថៅមកកាប់ចញ្ច្រាំប្រពន្ធដាច់ ក.ធ្លាក់ពីលើស្មា ហើយពុះទ្រូងនិងទាញពោះវៀនចេញមកក្រៅបន្ថែមទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ និងបន្តរត់ទៅកាប់អ្នកជិតខាងបណ្តាលឲ្យស្លាប់ម្នាក់ទៀត…និងរត់ទៅកាប់អ្នកផ្សេងទៀត រងរបួសធ្ងន់២នាក់ស្រាលម្នាក់ ….អំពើឃាតកម្មដ៏ព្រៃផ្សៃនេះបានកើតឡើង នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០១ខែមករាឆ្នាំ២០២២ ចំណុចភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនសង្ស័យដែលជាឃាត.ក.ឈ្មោះប៉ុស.ឡាប អាយុ៣៣ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះ(ត្រូវបានឃាត់ខ្លួន) …ទី១ ស្ត្រីរងគ្រោះត្រូវប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ(ស្លាប់)មានទីលំនៅ ភូមិ.ឃុំ..កើតហេតុខាងលើ…បន្សល់ទុកនូវកូន២នាក់ (ស្រីទាំងពីរ) កំព្រាឪពុកម្តាយ..ទី២ជនរងគ្រោះឈ្មោះ.ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនសង្ស័យកាប់ចំកញ្ចឹង.ក.(ស្លាប់ក្រោមផ្ទះ) មានទីលំនៅ.ភូមិ.ឃុំកើតហេតុខាងលើ ទី៣.អ្នកដែលរងរបួសទី១ឈ្មោះ កង.រិន.ភេទស្រីអាយុ៣៩ឆ្នាំ(របួសធ្ងន់)ទី២ឈ្មោះ កែ.អំ.ភេទស្រីអាយុ៧៦ឆ្នាំ(របួសធ្ងន់)ទី៣ឈ្មោះខាត់ ប្រេង ភេទប្រុសអាយុ៤១ឆ្នាំ(របួសស្រាល) ។
លោកទិត្យ សំណាងស្នងការរងទទួលផែនព្រហ្មទ័ណ្ឌខេត្តកំពង់ធំ បានផ្តល់ព័ត៌មានតាមប្រព័ន្ធ តេឡេក្រាមឲ្យដឹងថា:ក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋលោកបានបញ្ជាកម្លាំងក្រោមឱវាទនិងសហ:ការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ធ្វើការហ៊ុំព័ទ្ធទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។
ជនសង្ស័យអធិការនគរបាលស្រុកបារាយណ៍កសាងសុំណុំរឿងនិងបញ្ជូនខ្លួនទៅស្នងការ នគរបាលខេត្តកំពង់ធំ ដើម្បីចាត់បន្តទៅតាមនិតិវិធី។។
ចំណែកសាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាលសាច់ញាត្តិដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក៕