រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទនភាពណាស់ ដែលមានមន្ត្រីនគរបាលយុត្តិធម៌ ពោរពេញទៅដោយបទពិសោធន៍ សមត្ថភាពឈ្លាសវៃ ប៉ិនប្រសប់ ពូកែម៉ឺងម៉ាត់ អត់ធ្មត់ដូចលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេ បញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
តាមការកត់សម្គាល់រាល់បទល្មើសធំៗកើតឡើងកម្រគេចផុតពីកណ្ដាប់ដៃកងរាជអាវុធហត្ថរាជធានីភ្នំពេញណាស់ ។
ជាក់ស្ដែង ការដឹកនាំបង្ក្រាបបទល្មើសប្លន់អ្នកលក់ឡេពេលនេះ ជាសក្ខីភាពបញ្ជាក់ច្បាស់ថា លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ពិតជាមានសមត្ថភាពអស្ចារ្យដែលមិនសរសើរមិនបាន ។ ជាពិសេសមន្ត្រីក្រោមឱវាទ ក៏សុទ្ធតែមានសមត្ថភាពជំនាញ ពូកែៗ និងបំពាក់សម្ភារៈប្រយុទ្ធទំនើបៗមិនចាញ់ប្រទេសជិតខាងឡើយ។