ព្រះវិហារ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មានកិច្ចប្រជុំរកដំណោះស្រាយមួយ ជូនបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ និង រ៉ែមាស នៅតំបន់រំដេង ភូមិ ត្រពាំងទន្ទឹម ឃុំរមទម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ស៊ីថា អគ្គនាយករង ក្រសួងរ៉ែនិងថាមពលដែលមានសមាសភាពដូចខាងក្រោម ១ លោក អ៊ា សុខា នាយករងរដ្ឋបាលខេត្ត ជាតំណាង អភិបាលខេត្តព្រះវិហារ ២ លោក ស៊ុន ចាន់រក្សា ប្រធានមន្ទី រ៉ែនិងថាពលខេត្តព្រះវិហារ ៣ លោក ស សាវេត ប្រធានមន្ទីសូយោដីខេត្តព្រះវិហារ ៤ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក រវៀង ៥ លោកស្រី អ៊ុង សុគុន្ធា តំណាង អភិបាលនៃគណៈអភិបាលស្រុក រវៀង ៦ លោក លឹម អង់អាច អធិការស្រុក រវៀង ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឃុំ រមណីយ និង ឃុំ រមទម និងប្រជាពលរដ្ឋចូលរួម សរុបចំនួន ២៥០ នាក់ ស្រី ៨០នាក់ ប្រជាពលរដ្ឋបាននូវសំណូមពរចំនួន ៣ចំណុចទី ១ពួកគាត់សុំបញ្ឈិតលក្ខណៈគ្រួសារ។ សុំកិនអាចម៍ដីតាមលក្ខណៈគ្រួសារទី៣ពួកគាត់ស្នើសុំជីករណ្ដៅចាប់ពី ៥ ម៉ែត្រឡើងទៅលើជាលក្ខណៈគ្រួសារ ។ ប្រជាពលរដ្ឋបានបន្តទៀតថាសូមឲ្យឯកឧត្តមក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ជួយសម្រួលឲ្យពួកគាត់បានធ្វើរ៉ែមាសលក្ខណៈគ្រួសារ។ដើម្បីជីវភាពគ្រួសារនិងដោះបំណុលធនាគារផងដែរ។
មួយវិញទៀត ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំរមទមទាំងអស់ស្នើសុំដល់ក្រុមហ៊ុន ដេលខមពេលដែលធ្វើផ្លូវរួចសូមកុំឲ្យដាក់បារ៉ាសដើម្បីឲ្យពួកគាត់។បានដឹកផលអនុផលកសិកម្មរបស់ពួកគាត់ចេញចូលបានស្រួលផង។
ឯកឧត្តមបណ្ឌិត គង់ ស៊ីថា បានទទួលសំណូមពរពីប្រជាពលរដ្ឋហើយក៏បានណែនាំលក្ខណៈធ្វើរ៉ែមាសនិងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងក្មេងៗជំនាន់ក្រោយពាក់ព័ន្ធនឹងការប្រើ ជាតិគីមី។
ឯកឧត្តមបានទទួលយកនៅការសំណូមពររបស់ប្រជាពលរដ្ឋ លោកនិងទទួលយកហើយនិងស្នើសុំទៅក្រសួងរ៉ែនិងថាមពលដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផលនោះមិនទាន់អោយដំណើរការប្រកបមុខរបរជីករករ៉ែមាសនៅឡើយទេ រង់ចាំសេចក្តីសម្រេចពីថ្នាក់លើសិន៕