ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​គោលការណ៍​ការទទួលស្គាល់ និង​ការលើកទឹកចិត្ត​ដល់​បុគ្គល​ដែល​បាន​ចូលរួម​ប្រតិបត្តិ​សកម្មភាព​មេត្រី​បរិស្ថាន​ - អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរ ជើងចាស់០១រូប! - ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​! - អភិបាលខេត្ត​ស្ទឹងត្រែង សម្រេច​ដក​ហូត​ដី​ព្រៃឈើ​ចំនួន ៤៨៧​ហិកតា ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត - សម្រស់​បរិស្ថាន​ធម្មជាតិ​នៅ​គិរី​រម្យ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ចុះសម្រុង រវាង​ព្រៃ​ស្រល់​ដ៏​ត្រជាក់​ស្រួល ទឹកធ្លាក់​ដ៏​ស្រស់ស្អាត និង​ទេសភាព​ភ្នំ​ដ៏​អស្ចារ្យ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការហ្វឹកហាត់​ដើរ​ព្យុហយាត្រា​ពិធី​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចុះ​ផ្សព្វផ្សាយ​យុទ្ធនាការ និង​ចុះឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាម​ថ្នាល​ឌីជីថល ជាង​៣០០០​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​ - គួរឲ្យ​ចាប់​អារម្មណ៍ណាស់ ធ្លាប់​តែ​ឃើញ មេ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកួត​វាយ​សី​ជាមួយ​ខ្មែរ​គ្នាឯង ឥឡូវ​ឈានទៅ​ប្រកួត ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​ការប្រកួត វាយ​គូ​បុរស អាយុ​បូក​គ្នា លើស​100​ឆ្នាំ​! - សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកា ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ
0

មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុម​ការងារ​ក្រសួង​បរិស្ថាន បាន​សហការ ជាមួយ​មន្ត្រី​នៃ​រដ្ឋបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ករណី​បំពុល​ទឹក​ព្រែក​កំពង់​ស្មាច់ ស្តិតក្នុង​ភូមិសាស្ត្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រភព​ចេញពី​ការបញ្ចេញ​សំណល់​រាវ របស់​រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅ​ភូមិ តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ កន្លងមក​មាន​ករណី​រាយការណ៍​ថា ប្រភពទឹក​ក្នុង​តំបន់​ខាងលើ អាច​ជា​ករណី​បណ្តាល​ឱ្យ​មាន​ត្រី​ងាប់ ខ្លះៗ​ផងដែរ​។

​ក្រុម​ការងារ​ពិនិត្យ​ឃើញថា រោងចក្រ​ខាងលើ​បាន​កំពុង​ដំណើរការ​កែ​ច្នៃ​ស្បែក​គោ ដើម្បី​ផលិត​ចេញ​ជា​ផលិតផល​ជេ​ឡាទីន​(Gelatin)​។ រោងចក្រ​មាន​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ប៉ុន្តែ​ពុំ​មាន​ការថែទាំ និង​ស្តារ​សម្អាត​ត្រឹមត្រូវ តាម​គោលការណ៍​បច្ចេកទេស​ឡើយ​។ ជាមួយគ្នានេះដែរ នៅ​តាម​ដងអូរ​ព្រែក​ផ្អាវ ដែល ស្ថិតនៅ​ផ្នែក​ខាងត្បូង ទីតាំង​ក្រុមហ៊ុន ដែល​លាតសន្ធឹង​ពី​កើត​ទៅ​លិច ស្ថិត​នៅ​ចំណុច​ជាប់​នឹង​របង​ដី នៃ​ទីតាំង​ក្រុមហ៊ុន ឃើញ​មាន​ទឹក​ពណ៌​ខ្មៅ​ដែល​អាច​ជា ជា​ប្រភេទ​ទឹក​សំណល់​បង្ហូរ​ចេញពី​ក្រុមហ៊ុន នា​ពេល​កន្លងមក​តាម​រយៈ​ប្រឡាយ​ចំហរ​។ ក្រុមការងារ ក៏​បាន​រកឃើញ​មាន​បំពង់​ទុយោ​បង្កប់ (​ទំហំ​មុខកាត់​៤០​សម​) ប្រវែង​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ទីតាំង​ក្រុមហ៊ុន សម្រាប់​បង្ហូរ​សំណល់​រាវ​ចេញទៅ​ព្រែក​កំពង់​ស្មាច់ ដែល​ស្ថិតនៅ​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់​ផងដែរ​។​

​សូម​បញ្ចាក់​ថា ការបំពុល​ទឹក ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ជីវៈចម្រុះ និង​សុខភាព​សាធារណៈ គឺជា​ល្មើស​ទៅ​នឹង​មាត្រា​២៨៧ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ល្មើស​នឹង មាត្រា​៤ និង មាត្រា​៦ និង​មាត្រា​៩​ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក​។​

​ជា​វិធានការ​ចំពោះមុខ ក្រុម​ការងារ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​នូវ​វិធានការ​ជាបន្ទាន់​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការបំពុល​ទឹក​សាធារណ ដោយ​ការបង្ហូរ​ទឹក​កខ្វក់​ចេញ​ដោយ​គ្មាន​ការត្រួតពិនិត្យ​និង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ ជាមួយ​នេះ​គ្នា​ក្រុម​ការងារ​បាន​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​បញ្ឍប់​ការបង្ហូរ​សំណ​ល់​រាវពី​ខ្សែ​ចង្វាក់ផលិត​កម្មពី​ទីតាំង​ក្រុមហ៊ុន​ចូល​ព្រែក​អូរ​ផ្អាវ​ជាបន្ទាន់ ដោយ​ត្រូវ​ធ្វើ​ការបិទ​ភ្ជិត​ប្រឡាយ​បង្ហូរ​សំណល់​រាវ​ចូល​ព្រែក​ផ្អាវ​ទាំងអស់​និង ពី​ទីតាំង​ក្រុមហ៊ុន ឆ្ពោះទៅ​ដល់​ព្រែក​កំពង់​ស្មាច់​ផងដែរ​។ លើសពីនេះ ក្រុមហ៊ុន ត្រូវ​ធ្វើ​ការកែសម្រួល​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​ដំណើរការ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានា​គុណភាព​សំណល់​រាវ ដោយ​អនុលោម​តាម​ស្តង់ដា​បញ្ចេញ និង​ត្រូវ​ធ្វើ​ការបំពាក់​ឧបករណ៍​តាមដាន​ស្វ័យ​ត្រួតពិនិត្យ លើ​ការបញ្ចេញ​សំណល់​រាវ ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​។ លើសពី​នេះ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ស្តារ​ទឹក​សំណល់ និង​ភក់​នៅ​តាម​ដងអូរ​ព្រែក​ផ្អាវ ដែល​រង​ការបំពុល ចាប់ពី​ចំណុច​ទីតាំង​ក្រុមហ៊ុន រហូត​ដល់​ព្រែក​កំពង់​ស្មាច់ ដើម្បី​ស្តារ​បរិស្ថាន​ឱ្យបាន​ស្អាត​ឡើងវិញ​។ ជាមួយគ្នានេះ ក្រុមការងារ​កំពុង​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ ដើម្បី​សិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​ផ្ទាល់ ពី​ការបំពុល​បរិស្ថាន ដោយ​រោងចក្រ​ខាងលើ​បន្ថែមទៀត​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល