ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកជំទាវ ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ទៅសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី សុខ វុ​ធ​ថន​  ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ - ឯ​ក​ឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារ​គោរព​ជូន​ពរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកជំទាវ តៅ តឿ​ន ទៀ​បាញ់ ក្នុង​ឱកាស​ខួប​៥០​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​ - សេចក្តី​លោភលន់ អាច​ធ្វើឲ្យ​អ្នក​ភ្លេច​នូវ​សេចក្តី​ត្រិះរិះ​! - ​គ្រួសារ​ជនរងគ្រោះ​បាន​ហួសចិត្ត រឿង​អំពើហិង្សា​របស់​ក្រុម​ក្មេង​ទំនើង​មកលើ​កូនប្រុស​របស់​គាត់​បាន​ស្លាប់ តែ​ច្បាប់​ពុំទាន់​មាន​យុត្តិធម៌​ជូន​ពួកគាត់​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែលជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​ថៃ - លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥
0

ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ

ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ជា​រៀងរាល់ឆ្នាំ ធាតុអាកាស​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រដូវប្រាំង​មាន​សភាព​ក្តៅ ហួត​ហែង ស្ងួត​ខ្លាំង​ជា​កត្តា​ងាយ​បង្ក​នូវ​ភ្លើង​ឆេះ​ព្រៃ​។ ក្រៅពី​បាតុភូតធម្មជាតិ​ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លើង ឆេះ​ព្រៃ ប្រការ​ដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កឡើង​ដោយសារ​សកម្មភាព​របស់ មនុស្ស​ផ្ទាល់​។​

​កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង មាន​ជាអាទិ៍ ការ​កាប់ឆ្ការ ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការទន្ទ្រាន​ដីព្រៃ​ដើម្បី​តាំង​លំនៅឋាន ខុសច្បាប់ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅ​ក្នុង​ព្រៃ ដោយ​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​

​ក្រសួង​បរិស្ថាន បានកត់សម្គាល់​ឃើញ​ថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្ក​ឱ្យមាន​បញ្ហា​ដល់​ការ បាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​អាច​បង្ក​ឱ្យមាន ការខូចខាត​ផ្នែក​សេដ្ឋកិច្ច ធនធានធម្មជាតិ និង​បរិស្ថាន​។​

​ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួង​បរិស្ថាន​សូម​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន រួមទាំង​សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖

១- អប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជា​សហគមន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើប្រាស់​ភ្លើង សម្រាប់​ជា​មធ្យោបាយ​ដើម្បី​ចម្អិន​អាហារ ការយក​ឃ្មុំ ការដុត​ស្មៅ​-​ព្រៃ ការដុត​ស្ទាក់​ចាប់​សត្វ និង​ការប្រមូល​ផល អនុផល​ព្រៃឈើ​ក្នុង​តំបន់ការពារធម្មជាតិ​ជាដើម​។​
២- ទប់ស្កាត់​ការកាប់​ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដំណាំ កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ភូមិករ​របស់​ប្រជាពលរដ្ឋ តំបន់​រដ្ឋបាល​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា នៅក្នុង​ឬ​ជុំវិញ​សហគមន៍​តំបន់ការពារធម្មជាតិ​។​
៣- ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត​ក្នុង​តំបន់ការពារធម្មជាតិ ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​សាមី ដែល​ជា​សមត្ថកិច្ច ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ​។​
៤- ករណី​ការរុករក​ផល​អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេងទៀត​ក្នុង​តំបន់​ការពារ ធម្មជាតិ​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ (​ដុត​រណ្តៅជ័រ​) មន្ទីរ​បរិស្ថាន​ត្រូវ​ធ្វើ​ការណែនាំ​អ្នកពាក់ព័ន្ធ​ឱ្យ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាកចេញ​ពី​ដើមឈើ​ច្នោះ​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។​
៥- ត្រូវ​រៀបចំ​ផ្លូវ​ភ្លើងព្រៃ ដើម្បី​ការពារ​ការឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត និង​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ក្នុង​ករណី​មាន​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​។​
៦- ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង ការប្រើ​កម្លាំង​សរុប​រួម​មាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​។​ល​។ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​
៧- ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី ខេត្ត មន្ទីរ​បរិស្ថាន ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ដី​ព្រៃឈើ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​ឆេះ ដោយ​អនាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​។​
៨- ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការហាមឃាត់​ការចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់ការពារធម្មជាតិ​ដែល​បាន​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​។​

​អនុលោម​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ជំពូក​ទី​៣ មាត្រា​៨៤៩ បានចែង​ថា ការធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ឆេះ​តំបន់​ដីមមោក ជា​បទល្មើស ធនធានធម្មជាតិ​ថ្នាក់​ទី​១​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១(​មួយ​)​ខែ ដល់​១ (​មួយ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ដល់​១០០​លាន​រៀល​។ ដោយឡែក តាម​មាត្រា​៨៥១ ចំពោះ បុគ្គល​ណា​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ឆេះ​តំបន់​ដីមមោក​ដោយ​ចេតនា ជា​បទល្មើស​ធនធានធម្មជាតិ ថ្នាក់​ទី​៣ ក្នុង​តំបន់ការពារធម្មជាតិ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥(​ប្រាំ​)​ឆ្នាំ ទៅ​១០(​ដប់​) ឆ្នាំ​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ក្រសួង​បរិស្ថាន មាន​ជំនឿ និង​ទំនុកចិត្ត​ចំពោះ​គ្រប់​ស្ថាប័ន​មាន សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ បាន​យល់​ច្បាស់​ពី​ករណីយកិច្ច​ក្នុង​ការការពារ ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង ភ្លើង​ឆេះ​ព្រៃ ដោយ​រួម​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និង​មន្ទីរ បរិស្ថាន​រាជធានី ខេត្ត អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូន ដំណឹង​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល