(ភ្នំពេញ) :លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើកផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ អតីតកាល វិលមកវិញ!
ម៉ូតូកង់បី សម័យមុន ដែលខ្ញុំធ្លាប់បានបើក បានផ្តល់នូវការចងចាំ ជាអនុស្សាវរីយ៍ដ៏កម្រមួយសម្រាប់ខ្ញុំ ថ្ងៃនេះខ្ញុំបានស្វែងរកម៉ូតូកងបីដូចគ្នា មកដាក់តាំងក្នុងផ្ទះ ធ្វើឲ្យខ្ញុំទទួលបានអារម្មណ៍កាលពីជាង៣០ឆ្នាំមុនត្រឡប់មកវិញ តែខ្ញុំមិនទាន់ហ៊ានបើកវាទេ ដោយសារខានបើកវាយូរពេកហើយ នៅថ្ងៃណាមួយខ្ញុំនឹងសាកល្បងបើកវាម្តងទៀត។