ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានស្តាប់ប្រសាសន៍ សម្តេចតេជោ គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនសម្រាប់អនាគតនាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ខ្ញុំសូមគាំទ្រពេញទំហឹងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីសម្រាប់បន្តវេនដឹកនាំកម្ពុជាទៅថ្ងៃអនាគត។
ឯកឧត្តម ហ៊ុន ម៉ាណែត ជាមន្ត្រីវ័យក្មេងដែលមានចំណេះដឹង បទពិសោធន៍ខ្ពស់ ប្រកបដោយគុណធម៍ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះពលរដ្ឋខ្មែរ។ ខ្ញុំមានជំនឿទុកចិត្តចំពោះឯកឧត្តមដែលស័ក្តិសមជាកុលបុត្រដឹកនាំប្រទេសជំនាន់ថ្មី។
ខ្ញុំសូមប្រគល់សន្លឹកឆ្នោតគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្ទាប់ពី សម្តេចតេជោ អោយកាន់តែរីកចម្រើនរុងរឿង។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕