នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១នេះ ពេលអញ្ជើញចុះពិនិត្យសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីមោទនភាពមោទនភាពជាមួយនឹងកាអភិវឌ្ឍដ៏ឆាប់រហ័សនៅខេត្តព្រះសីហនុ ដោយសម្តេចបានពោលថា «ខ្មែរធ្វើបាន»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ពាក្យ «ខ្មែរធ្វើបាន» គឺជាពាក្យបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់ធ្វើបាន។ ខ្មែរធ្វើអង្គរវត្ត និងប្រាសាទដទៃទៀត ហើយពាក្យ «ខ្មែរធ្វើបាន» នៅខេត្តព្រះសីហនុនេះ គ្រាន់ជាការបញ្ជាក់ពីសមិទ្ធផលជាតិ ដែលខ្មែរជំនាន់ក្រោយធ្វើបានប៉ុណ្ណោះ ហើយទៅថ្ងៃអនាគតក៏ខ្មែរនៅតែធ្វើបានជានិច្ច៕