ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

​អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ចុះ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី ក្នុង​ការដ្ឋាន​ចំនួន ២​កន្លែង​ក្នុង​ភូមិសាស្ត្រ ស្រុក​កណ្តាលស្ទឹង​

​អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ចុះ​ផ្អាក​សកម្មភាព​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី ក្នុង​ការដ្ឋាន​ចំនួន ២​កន្លែង​ក្នុង​ភូមិសាស្ត្រ ស្រុក​កណ្តាលស្ទឹង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល នា​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ចុះ​ត្រួតពិនិត្យ​សកម្មភាព​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី ដល់​ក្នុង​ការដ្ឋាន​ចំនួន​២​កន្លែង ស្ថិត​នៅក្នុង​ស្រុក​កណ្តាល​ស្ទឹង ។​

ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ និង​ផ្អាក​អាជីវកម្ម​ជីក​ដីខ្សាច់​ខាងលើ​ជា​បណ្តោះ​អា​សន្ម​ដោយសារតែ​ពុំទាន់​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាតិ​អោយធ្វើ​អាជីវកម្ម និង​អាជ្ញាប័ណ្ណ​ដែល​ហួស​សពុល​ភាព​។

ឯកឧត្តម​បាន​ណែនាំ​ដល់ អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង ត្រូវ​ចុះ​ស្រង់​ស្ថិតិ​រាល់​អាជីវកម្ម​រ៉ែ​ទាំងឡាយណា​ដែល​គ្មាន​អាជ្ញាប័ណ្ណ ឬ​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​អោយ​អស់ ហើយ​ត្រូវ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ត្រូវ​ស្នើ​សុំ​ធ្វើ​អាជ្ញាប័ណ្ណ​ថ្មី​ឬ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ឡើងវិញ ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់ និង​គោរព​អនុវត្ត​ឱ្យបាន​តាម​កិច្ចសន្យា​។

ក្នុង​ការចុះ​ត្រួតពិនិត្យ​រណ្តៅ​ដី​ទាំង​២​ខាងលើ​ដែល​រណ្តៅ​ទី​១ របស់លោក ថុន ផាន់​ណារ៉ូល ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ច្រឡាំង ឃុំ​រលាំង​កែន ក្រុម​ការងារ​ចម្រុះ​បាន​រកឃើញថា ទីតាំង​ខាងលើ​មាន​សកម្មភាព​ជីកដី​ក្នុង​ទីតាំង​ចាស់ និង​ទីតាំង​កំពុង​ស្នើសុំ​អាជ្ញាប័ណ្ណ និង​ពុំ​មានរ​បង​ព័ទ្ធជុំវិញ​ការដ្ឋាន និង​គ្មាន​លក្ខណះ​ចេ្ចក​ទេស​ត្រឹមត្រូវ​ក្នុង​ការជីក​នោះ​ទេ​។​ចំណែក​រណ្តៅ​ដី​ទី​២ របស់លោក ឡាង លី​ហួ ស្ថិតក្នុង​ភូមិ អន្លង់​រមៀត​ខាងត្បូង ឃុំ​អន្លង់​រមៀត គឺ​ទីតាំង​ខាងលើ​កំពុង​មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​ចំនួន​១​រណ្តៅ​ដែល​មាន​ទំហំ ២៥៩៣១,២​ម៉ែត្រ ដែល​មាន​ជម្រៅ​៨,៣៤​ម៉ែត្រ​ហើយ​ក្រុម​ការងារ​បាន​វាស់វែង​ជាក់ស្តែង​រកឃើញ​ថា​រណ្តៅ​នេះ​គឺ​ខុស​តាម​គោលការណ៍​របស់​ក្រសួង​បាន​ណែនាំ នោង​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​។​

ឯកឧត្តម​បន្តថា ដើម្បី​ដំណើរការ​អាជីវកម្ម​ឡើងវិញ​បាន ទាល់តែ​ម្ចាស់​អាជីវកម្ម សុំច្បាប់​ចេញ​ពី​រដ្ឋបាល​ខេត្ត ក្រសួង និង​មន្ទីរ​រ៉ែ និង​ថាមពល​ស្រប់ច្បាប់ ទើប​អាច​ប្រកប​អាជីវកម្ម​បាន​។ បើ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ អាជ្ញាធរ និង​មន្ទីរ​ត្រូវ​ធ្វើ​ការបិទ​ជា​បណ្តោះអាសន្ន និង​ធ្វើ​ការផាកពិន័យ ទៅ​ច្បាប់​របស់​ក្រសួង​ដែល​បានចែង​។

ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​ក៏បាន​ជម្រុញ​ដល់ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ដល់​ម្ចាស់​អាជីវកម្ម ឱ្យ​អនុវត្ត​តាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា រាល់​ការ​ដឹក​ដី ដឹក​ខ្សាច់ ត្រូវអនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មក​លើ​ផ្លូវ ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ និង​ដើម្បី​ចូលរួម​ចំណែក​ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែ​ការប្រកប​អាជីវកម្ម​នោះ​ត្រូវ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស មិន​ត្រូវ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សហគមន៍ ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ឡើយ​។

ឯកឧត្តម​បាន​បន្ថែមថា ក្រុមការងារ​នឹង​បន្ត​ចុះ​ពិនិត្យ​តាម ការដ្ឋាន​អាជីវកម្ម​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​នានា ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​តំបន់​នោះ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ។​
​សូមបញ្ជាក់​ថា​៖​ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​នៅក្បែរ​កន្លែង​ប្រកប​អាជីវកម្ម​ជីកដី​បាន​សំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​មេត្តា​ធ្វើ​របង​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ និង​មិន​ត្រូវ​ជីក​បំពាន​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួកគាត់​ឡើយ​ព្រមទាំង​ត្រូវ​គោរព​តាម​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​អនុញ្ញាត​អោយ​ធើ្វ​អាជីវកម្ម ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល