ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

អភិបាលខេត្ត​កណ្តាល ចុះ​ពិនិត្យ​ការបាក់​ច្រាំងទន្លេ​នៅ​ស្រុក​មុខកំពូល​

អភិបាលខេត្ត​កណ្តាល ចុះ​ពិនិត្យ​ការបាក់​ច្រាំងទន្លេ​នៅ​ស្រុក​មុខកំពូល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​រសៀល​ថ្ងៃ​៤​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​ស្រុក​មុខកំពូល ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការបាក់​ច្រាំងទន្លេ ស្ថិតនៅ​ភូមិ​ព្រែក​ផ្តៅ និង ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ដើម្បី​រក​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ប្រសាសន៍ថា ចំពោះ​ការខូចខាត​នេះ រដ្ឋបាលខេត្ត និង មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ព្រម​ទាំង​រដ្ឋបាល​ស្រុក កំពុង​ពិនិត្យ ពិភាក្សា រក​វិធី​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​ភ្លាមៗ ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ទាំងនេះ​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ និង ធ្វើដំណើរ​តាម​ផ្លូវ​នេះ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ ។​

​សូមបញ្ជាក់​ថា ការបាក់​ច្រាំងទន្លេ​នេះ កើតមាន​នៅ​កំឡុង​ជាង​មួយ​ខែ​មក​ហើយ ដោយសារ​ចរន្ត​លំហូរ​ទឹក ទើប​បណ្តាលឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ នូវ​ផ្លូវ​បេតុង និង ផ្លូវ​កៅស៊ូ​មួយចំនួន នៅក្នុង​ភូមិ​ពាម ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល