ស្រុកកៀនស្វាយ កណ្ដាល ៖ នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ2021 លោក អ៊ូ ឈៀង គណៈនៃអភិបាលស្រុកកៀនស្វាយ រួមទាំងអភិបាលស្រុករង និងលោកវរសេនីយ៍ឯក សំណាង អធិការស្រុកកៀនស្វាយប្រារពពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យអុំទូកងរអកអំបុកសំពះព្រះខែបុណ្យប្រពៃណីជាតិ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ដោយមានទូកងចូលរួមប្រកួតមានចំនួន52ទូក ដោយក្នុងមួយទូកៗទទួលបានប្រាក់ឧបត្ថម្ភពីលោកអភិបាលស្រុកកៀនស្វាយ ជំនួន 1លានរៀលសម្រាប់ទូកវែង ទូកខ្លីទទួលបានប្រាក់ឧបត្ថម្ភចំនួន 50 ម៉ឺនរៀល។
ក្នុងក្នុងការប្រារពពិធីបុណ្យអុំទូកនោះផងដែរ លោកវីរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយបានដឹកនាំកម្លាំងត្រួតពិនិត្យ ការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ នឹងធ្វើការចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមទស្សនាកំសាន្តពិធីប្រារព្ធប្រណាំងទូកងការពារយ៉ាងម៉ឺងម៉ាត់យកចិត្តទុកដាក់បំផុតការពារក្រែងមានបទល្មើសកើតឡើងដោយយថាហេតុ និងចូលរួមផ្សព្វផ្សាយ នូវគោលការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកកម្សាន្តសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចូលរួមអនុវត្តវិធានការឲ្យបានខ្ជាប់ខ្ជួន 3 ការពារ 3 កុំ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជាឆ្ងាយផុតពីជំងឺកូវីដ19។???❤️
និពន្ធនាយកការផ្សាយ រស្មីស្ទឹងត្រង់