ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

ប្រជាពលរដ្ឋ ២​គ្រួសារ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្ដាល​

ប្រជាពលរដ្ឋ ២​គ្រួសារ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ឯកឧត្ដម ធុល នាង សមាជិក​គណៈកម្មាធិកា​រ​សាខា និង​ជា​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កណ្ដាល លោក ទៀង សុគន្ធ នាយក​សាខា និង​ក្រុមការងារ ព្រមទាំង​លោកស្រី សែម ចាន់​ថូ អភិបាលរង​ស្រុក​ស្អាង និង​ជា​អនុប្រធាន​អនុសាខា​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្ដាល មក​ចែក​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ចំនួន ២​គ្រួសារ ស្ថិតនៅក្នុង​ភូមិ​ទួល​ក្ដី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម ធុល នាង បាន​នាំ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​ជា​ពន់ពេក​ន ដែល​ជា​និច្ច​ជាការ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ន​ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​ចំពោះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា និង​បាន​ណែនាំ​ជាប្រចាំ​ដល់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ចុះ​សុខទុក្ខ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ទន្ទឹម​នោះ​ដែរ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការចូលរួម​សោកស្តាយ និង​ការអាណិតអាសូរ​ចំពោះ​ពលរដ្ឋ​ទាំង ២​គ្រួសារ​ជា​ពន់់ពេក ដែល​បាន​បាត់បង់​លំនៅដ្ឋាន ដោយ​គ្រោះ​អគ្គីភ័យ​តែមួយ​ប៉ព្រិចភ្នែក និង​ផ្តាំផ្ញើ ឱ្យ​ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ កុំ​អស់សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកប​របរ​ទទួលទាន​ឡើងវិញ ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​។​

​សូមជម្រាបថា អំណោយ​មនុស្សធម៌ ដែល​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្ដាល​បាន​ផ្តល់ជូន​ដល់​គ្រួសារ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នា​ឱកាស​នោះ​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ ៥០​គី​ឡូ មី ១​កេស ត្រីខ ១​យួរ ទឹក​សុទ្ធ​ដប​ធំ ១​កេស ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ ប្រេង​ឆា ១​ដប ម៉ាស់ ១​ប្រអប់ អាល់​កុល ១​ដប​ធំ កៅស៊ូ​តង់ ១​ផ្ទាំង ឃី​ត​សម្ភារៈ ១​ក​ញ្ជប់ និង​ថវិកា​ចំនួន ២​លាន​រៀល សម្រាប់ គ្រួសារ​ដែល​ឆេះ​ផ្ទះ​ទាំង​ស្រុង និង​គ្រួសារ​ដែល​ផ្ទះ​មួយ​ចំហៀង ទទួល​បាន​ចំនួន​១​លាន​រៀល ។ ក្នុងនោះដែរ ព្រះចៅអធិការ​វត្ត​ខន្តី​បារមី​មានរិ​ទ្ធ​ស្ថិត​នៅ​ភូមិ​វាល​ត្រែង​តា​លន់ ក៏​បាន​ជួយ​ឧត្ថម​នូវ​គ្រឿងឧភោគ បរិភោគ​មួយចំនួន​ជូន​ដល់​គ្រួសារ​ឆេះ​ផ្ទះ​ទាំង ២​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ ៥០​គីឡូ​ទឹកក្រូច ២​កេស មី ២​កេស បា​ល្លុង ១​ឈុត និង​ថវិកា ១០​ម៉ឺន​រៀល ។​

​គួ​រំលឹក​ដែលថា ករណី​ឆេះ​ផ្ទះ​នេះ​បណ្តាល​មក​ពី​ការ​ទុស្សេ​ខ្សែភ្លើង ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នា​វេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក ជា​ហេតុ​បង្ករ​ឱ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​ខ្នង ក្នុង​នោះ​ម្ចាស់ផ្ទះ​រងគ្រោះ​ទី​០១ ឈ្មោះ ឡា​ច សុង ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ មុខរបរ កសិករ មាន​ប្រភេទ​សំណង់ ធ្វើ​អំពី​ឈើ​លើ​ប្រក់​សង្ក័សី​ទំហំ ៦×៩​ម៉ែត្រ ទទួលរង​ការខូចខាត​ឆេះ​ផ្ទះ​ទាំងស្រុង ។ ដោយឡែក ម្ចាស់ផ្ទះ​រងគ្រោះ​ទី​០២: ឈ្មោះ ហង្ស មាន ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ កសិករ មាន​ប្រភេទ​សំណង់​ធ្វើ​អំពី​ឈើ​លើ​ប្រក់​សង្ក័សី​ទំហំ ៦×៩ ម៉ែត្រ
​ទទួលរង​ការខូចខាត​ឆេះ​ជញ្ជាំង​ផ្ទះ​មួយ​ចំហៀង ។​

រដ្ឋបាលខេត្តកណ្តាល

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល