ស្រុកកៀនស្វាយ ខេត្តកណ្ដាល ៖ នៅថ្ងៃទី13 ខែវិច្ឆិកាឆ្នាំ 2021នេះដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាម៉ែជាឪតែងតែខ្វល់ខ្វាយអំពីកូនចៅលោកវរៈសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ត្រូវជាអនុប្រធានក្រុមការងារស្រុក បានដឹកនាំសារការីចុះសួរសុខទុក្ខយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកត្រែង ឃុំសំរោងធំនស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួន 15គ្រួសារ ។
ក្នុងនោះ មួយគ្រួសារទទួលបានមានដូចជា÷
:ថវិកាចំនួន 2 ម៉ឺនរៀល
:អង្ករ 25kg
:មី 1 កេស
:ទឹកត្រី 1យួរ
:ត្រីខកំប៉ុង1យួរ
:និងមាស់1ប្រអប់តូច។
កន្លងមកនេះ លោកវរៈសេនីយ៍ឯក ព្រុំ សំណាង តែងតែខ្វល់ខ្វាយចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតែងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមជាច្រើនទៀតធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់និងគ្រាំទ្រដោយភាពកក់ក្ដៅ។
ជាចុងក្រោយ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អោយចៀសផុតឆ្ងាយពីជំងឺកូវីដ19 ចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងអនុវត្តតាមគោលការណ៍ផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល អនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់យ៉ាងខ្ជាប់ខ្ជួន 3 ការពារបីកុំ។ សូមអរគុណ ???
និពន្ធនាយករស្មីស្ទឹងត្រង់