ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ២១​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ២១​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិកា ១៣៥​នាក់ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធ Video Conference​។​

​ក្នុង​ឱកាស​នេះ​ផងដែរ យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ ២០២១​នេះ មាន​ចំនួន​២១​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិកា តាម​បណ្តា​ខេត្ត​ទាំង​២៤​។

​ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បាន​ធ្វើ​ពិធី បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិកា ក្រោម​ឱវាទ​រៀងៗ​ខ្លួន ព្រមទាំង​ផ្តល់​ជូន​នូវ សម្ភារៈ ថវិកា មួយចំនួន​ផង​ដែរ​។ សម្រាប់​យោធិន សោធន​និវត្តន៍ និង​ពិកា នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ម្នាក់ៗ ទទួលបាន​អំណោយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល ទឹក​សុទ្ធ​០២​កេស មី​០២​កេស ទឹកក្រូច​០១​កេស ស្ក​គ្រាប់ ១០​កញ្ចប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល