ខេត្តកណ្តាល៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាលចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម យឹង ញ៉ឹប ទីប្រឹក្សាក្រសួងព័ត៌មាន ដែលត្រូវជាលោកឪពុក របស់ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហសត្បិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០:២៣នាទីយប់ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូម បួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម យឹង ញ៉ឹប បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕