កណ្ដាល ៖ ថ្ងៃទី ២៤ ខែ តុលាឆ្នាំ២០២១ វេលាម៉ោង ១៣ និង ២៥ នាទី រសៀល នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លោក ឯក សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្សស្រុក អនុប្រធានប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក អមដំណើរដោយលោកវរសេនីយ៍ឯក ព្រំ សំណាង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរួមទាំង ថវិកាមួយចំនួនចែកជួនដល់ប្រជាពលរដ្ឋ ក្រីក្រចាស់ជរា ចំនួន៥៨ គ្រួសារ មកពីភូមិចំនួន ៦ គឺ ភូមិ ១.ជ័យឧត្តម ២ ២.ភូមិព្រែកតាកែវ ៣.ភូមិព្រែកតាកែវ២ ៤.ភូមិជ្រោយដង២ ៥.ភូមិស្ទឹង២ ៦.ភូមិព្រែកត្រែង២ ។
ដែលមានទីតាំងស្ថិតនៅក្នុងវត្តបទុមគង្គាស្ទឹង ចំនុចភូមិ ជ្រោយដង២ ដឹកនាំដោយលោកឯកសុផាត គណៈអចិន្ត្រៃយ៍ គណៈបក្សស្រុក អនុប្រធានប្រចាំការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក និង ជាប្រធានគណៈបក្សប្រជាជនស្រុកកៀនស្វាយនិងលោកវីរៈសេនីយ៍ឯក ព្រំ សំណាង ជាអនុប្រធានក្រុមការងារចុះជួយ ឃុំ សំរោងធំ ។
លោកលោកស្រីអធិការ រង គ្រប់ផែន លោក នាយផ្នែកគ្រប់ផែ្នក លោក នាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ លោក ទេព ឈួន មេឃុំ និង ជាប្រធាន គណបក្សប្រជាជនឃុំ សំរោងធំ និង មន្ត្រី ក្រោមឱវាទ ។
អំណោយ និង ថវិកា ដែល ១ គ្រួសារៗទទួលបានមាន ÷
១.អង្ករ២៥ គីឡូក្រាម
២.មី ០១ កេះតូច
៣.ត្រីខ ០១ យួរ
៤.ទឹកត្រី ១ យូរ
៥.ទឹកបរិសុទ្ធវីតាល់១ កេះ
៦.ម៉ាស់១ប្រអប់
៧.ថវិកា ២០០០០ម៉ឺនរៀល ។
ក្នុងនោះ កម្លាំងប្រជាការពារចំនួន៦ នាក់ក្នុងមួយនាក់ ៗទទួលបានថវិកាចំនួន ៣០០០០ រៀល ។
នៅក្នុងឱកាសនោះដែរលោក ឯក សុផាត បានធ្វើការនែនាំដល់ប្រជាពលរដ្ឋអោយគោរពនិងអនុវត្តវិធានការ ការពារនៃជំងឺឆ្លង កូវីដ ១៩ របស់រាជរដ្ឋាភិបាល ( ៣ កំុ ៣ ការពារ ) និងវិធានការនែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានអោយបានល្អ។
លោក ព្រុំ សំណាង អធិការនគរបាលស្រុក ក៏បានធ្វើការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការយល់ដឹងអំពី ភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧ យ៉ាងផងដែរ ៕