កណ្ដាល ៖ ក្នុងនាមជាម៉ែជាឪដោយការយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋថ្ងៃទី២២/១០/២០២១ លោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាល ស្រុកកៀនស្វាយ និងសហការី អមដំណើរដោយ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនឹងលោកមេបញ្ជារការកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ និងលោកមេបញ្ជារការសឹករងស្រុកកៀនស្វាយក្រុមប្រឹក្សាឃុំគគីរធំ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានអញ្ជើញចុះសួរសុខទុក្ខ លោកតា ឌុក ម៉ៅ ដែលមានព្រះជន្ម ១០១ឆ្នាំ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយលោកតាបានចាក់វ៉ាក់សាំងការពារកូវីដ19រួចរាល់ហើយ និងលោកតានៅមានសុខភាពរឹងមាំល្អនៅឡើយ ។
ក្នុងឱកាសនោះដែរ លោកអភិបាលបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនលោកតារួមមាន៖
១, អង្ករ២បេ ស្មើ១០០ គ,ក
២, មី២កេះតូច
៣, ទឹកផ្លែឈើ២កេះ
៤, ត្រីខ កំប៉ុង២យួ
៥, ម៉ាស់៥ប្រអប់
៦, ថវិកា ១ លានរៀល ៕