(ស្រុកលើកដែក) ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០១នេះ លោក ចាប ច័ន្ទ វិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក រួមជាមួយ និងលោកប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ក្នុងស្រុក ចូលរួមពិធី គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយព្រះទីវង្គត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មានក្ដីអាលោះអាល័យ និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងចំពោះជាតិមាតុភូមិកម្ពុជា៕