(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក Jaturapat Bhiromkaew សេនានុព័ន្ធនគរបាលនៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមនិងជម្រាបលា បន្ទាប់ពីលោកវរសេនីយ៍ឯក ត្រូវបានបញ្ចប់បេសកកម្មការទូត រយៈពេល ៣ ឆ្នាំ នៅកម្ពុជា៕