ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិត បានចេញលិខិតសម្រេច កែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស
សេចក្តីសម្រេច លើកឡើងថា ដោយសង្កេងឃើញ មានរថយន្តមួយចំនួន ជាពិសេសប្រភេទ ដែលមានឆ្នាំម៉ូដែល ក្រោមឆ្នាំ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូន ប្រកបដោយសមធម៌ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចជាថ្មី ន្ន។
ចំពោះ រថយន្តចង្កូតស្តាំ គ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយ លើតម្លៃរថយន្តចង្កូតឆ្វេង គឺ
១-ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៥ ចុះ បន្ថយ ២០%។
២-ឆ្នាំម៉ូដេល ចាប់ពីឆ្នាំ២០១៦ ដល់ឆ្ន២០១៨ បន្ថយ ១៥% និង
៣-ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយ ១០%។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖