ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​
0

ល្បែងស៊ីសង​ខុសច្បាប់ ក្នុង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ សង្ស័យ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ទីនោះ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ប្រភព​ពី​អ្នកភូមិ​កំពែង​និង​ភូមិរ​ជ្រៃ បានឲ្យដឹងថា បុគ្គល​ឈ្មោះ តា កុក ជា​មេ​អាប៉ោង​ដ៍​ល្បី និង​ឈ្មោះ ផល្លី ជា​ដង្ខៅ​ល្បែងស៊ីសង​ដ៍​ធំ អាច​បើក លេង​អាប៉ោង​បាន​រៀង​រាល់ថ្ងៃ​ខែ​ឆ្នាំ​បាន និង​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង បាន​ដំណើរការ​យ៉ាង​រលូន​ទំនង​មាន​ការបើក​ដៃ​ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រែក​ប្រសព្វ និង​លោក កាក់ មាស មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ស្នាក់ការ​បណ្ដោះ​អាសន្នផ្សារ​កំ​ពែង និង​លោក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ ផងដែរ​ហើយ​មើល​ទៅ​បាន​ជា​មិន​ដែល​ឃើញ​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​លោក​មាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ប្រចាំថ្ងៃ ព្រោះថា​នៅ​ក្នុង​ទឹកដី​នៃ​ឃុំ​ព្រែក​ប្រសព្វ​ស្រុក​ព្រែក​ប្រសព្វ​ពោ​ពេញ​ទៅ​ដោយ​បន​ល្បែង​សុីសង​ដ៏​ធំ​ទាំងពីរ​នេះ គឺ​កន្លែង​បន​ល្បែង​ទី 1 នៅ​នឹង​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ ធី ក្នុង​ភូមិ​អូរ​ជ្រៃ ដែល​មាន​មេអាប៉ោង​ឈ្មោះ​តា កុក ជា​ប្រធាន ។ បទ​ល្បែង​ដ៏​ធំ​ទី 2 គឺ​ធ្វើ​ការលេង​ចល័ត កន្លែង​ទី 1 នៅ​ផ្លូវ​ថ្នល់ទទឹង កន្លែង​ទី 2 នៅ​ជិត​ទូល​ចាម​ភូមិ​កំពែង​ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​របស់​លោក កាក់ មាស កន្លែង​ទី 3 នៅក្នុង​ភូមិ​អូរ​ជ្រៃ ទីតាំង​ទាំង​អស់​ខាងលើ​នេះ​គឺ​បាន​ក្តី​សុខ​សប្បាយ​ណាស់​ព្រោះ​តែ​មាន​លោកនាយ​ស្នាក់ការ​រង​របស់​នគ​របាល​ឃុំ​ព្រែក​ប្រសព្វ លោក​កាក់ មាស ជា​អ្នក​មើល​ថែ ។ ប្រភព​បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា កាលពីពេល​កន្លង​មក​មាន​ហេតុការណ៍​ចោរ​ចូល​គាស់​ផ្ទះ​អាជីវករ​ដែល​លក់ដូរ​នៅ​ទល់មុខ​នឹង​ប៉ុស្តិ៍ប៉ូលីស​នេះ​តែម្ដង ហើយក៏​មាន​ឧស្សាហ៍​បាត់​ម៉ូតូ​ស៊េរី​ថ្មីៗ​ជាច្រើន​គ្រឿង ហើយ​ពុំ​ដែល​បានឃើញ​សមត្ថកិច្ច​នគរបាល​ប្រចាំការ​នៅ​ផ្សារ​កំពែង​នេះ​ធ្វើការ​បង្ក្រាប​បាន​ម្ដងណា​ឡើយ​។​

​ប្រជាពលរដ្ឋ​លោក​សំណូមពរ​ដល់ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​និង លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ មេត្តា​គិតគូរ​និង​ទប់ស្កាត់​បង្ក្រាប​រាល់​បទ​ល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​ដែល​កំពុងតែ​កើតឡើង​ពេញបន្ទុក នៅក្នុង​ទឹកដី​ភូមិ​កំពែង ភូមិ​អូរ​ជ្រៃ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​នេះ​ផង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​និង​ចូលរួម​អនុវត្តន៍​នូវ​បទបញ្ជា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង 9 ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ពី​ព្រោះថា​ល្បែងស៊ីសង​នាំ​មក​នៅ​សេចក្តី​វិនាស អសន្តិសុខ អស្ថិរភាព​សង្គម អំពើរ​ហិង្សា​គ្រួសារ ចោរកម្ម និង​អំពើ​អបាយមុខ​ផ្សេងៗ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ទាំងមូល​ទៀតផង​។ (​ដូច​សភា​សិត​មួយ​ពោលថា ពេល​ឈ្នះ​មុខខ្លាញ់​ពេល​ចាញ់​មុខសេះ អស់​តំរិះ​បើ​មិន​រួច​ក៏​ប្លន់ ) ។​

​ប្រភព​បាន​បញ្ជាក់ថា កន្លែង​វង់​អាប៉ោង​របស់​តា កុក មួយ​ថ្ងៃ​ឈ្នះ​ពី 1​លាន​ទៅ 2 លាន​រៀល កន្លែង​មាន់​ជល់​របស់​ឈ្មោះ ផល្លី មួយអាទិត្យ​លេង​4 ថ្ងៃ គឺ​ថ្ងៃ​អង្គារ​ថ្ងៃ​ព្រហស្បតិ៍ ដើម​ផាន់ ពី 57 ម៉ឺន​ទៅ 2 លាន​រៀល ថ្ងៃ​សៅរ៍​និង​អាទិត្យ ជា​ថ្ងៃ​ធំ​ដើម​ផាន់ ពី​4 លាន​រៀល​ទៅ ១០​លាន​រៀល បើ វង់​អាប៉ោង​ក្នុង​កន្លែង​បញ្ជល់មាន់​នោះ​វិញ គឺ​លេង​ឈ្នះ ចាញ់​ក្នុង​១​ថ្ងៃៗ រាប់ពាន់​ឬ​ម៉ឺន​ដុល្លារ ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​ពពាក់ពពូន​រាប់រយ​នាក់​ដោយ​ពុំ​ខ្លាច​ឆ្លង​នូវ​ជំងឺ​កូវី​ដ​19 ឬ​ជំងឺ​ដែល​តា​ថ្មី​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ យើងខ្ញុំ​មិនអាច​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ​បាន​នៅឡើយ ៕ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល