ទាន់ហេតុការណ៍
ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជាអធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​ - ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្ដេជ្ញា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត - ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា - កិច្ចប្រជុំ​ត្រួតពិនិត្យ ពិភាក្សា​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​១ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ រហូត​ដល់​ព្រំប្រទល់ ខេត្ត​ព្រៃវែង​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ខេត្ត​ក្រចេះ ឱ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ពូជ​ក្រូចថ្លុង ដែល​ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ GI ដ៏​មាន​តម្លៃ​របស់​តំបន់​នេះ​ - បើកសម្ពោធ​ការអនុវត្ត​គម្រោង​មេគង្គ​-​ឡាន​ឆាង នៃ​ក្រសួង​ព័ត៌មាន យុទ្ធនាការ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​៖ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​បំភ្លៃ - អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​ - សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ
0

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អូររាំងឪ​៖ រយៈពេល​៤​ថ្ងៃ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ដេ​ី​ម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​២៥៦៩ គ​.​ស​២០២៥ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី ប្រកាស​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​។

​ក្នុងការ​អញ្ជើញ​ជា​អធិបតី ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ប្រារព្ធ​ពិធី​ពូន​ភ្នំ​ខ្សាច់ និង​ស្រង់​ព្រះ ដែល​ជា​កម្មវិធី​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ទស្សនា​ការប្រកួត​បាល់ទះ​ដណ្ដើម​ជ័យលាភី កម្រិត​ស្រុក​ផងដែរ​។

​ក្នុងឱកាស​ប្រកាស​បិទ​សង្ក្រាន្ត​អូររាំងឪ​២០២៥ ឯកឧត្ដម ង៉ូវ បូរី​ណា ក្នុងនាម ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​សម្ដែង​នូវ​អរគុណ​ចំពោះ​ក្រុមការងារ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ អភិបាល​នៃ​គណ​:​អភិបាល​ស្រុក​អូររាំងឪ មេឃុំ​ទាំង​៧ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នាយក​សាលា​វិទ្យាល័យ​ទាំងបី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​រាជ​សី​ប្រចាំ​ស្រុក​អូររាំងឪ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អូររាំងឪ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់ទិសទី​ដែល​បាន​មក​កម្សាន្ត​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​។

​ឯកឧត្ដម​បាន​បន្ដ លេីក​ឡេ​ី​ង​ទៀតថា កម្ពុជា​ទាំងមូល ព្រម​ទាំង​រាជធានី ខេត្ត ស្រុក ក្រុង បាន​រៀបចំ​ពិធី​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្រោម​ប្រធានបទ “​ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​” បាន​គ្រប់​ទីកន្លែង ព្រោះ​ប្រទេស​កម្ពុជា​នៃ​យេ​ី​ង មាន​សុខសន្ដិភាព​ពេញលេញ និង​មាន​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

​ក្នុងនោះ ឯកឧត្ដម បាន​ស្នើសុំ និង​លេីក​ទឹកចិត្ដ​ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បន្ដ​ចូលរួម​ថែរក្សា​អនាម័យ ការពារ​បរិស្ថាន​កម្ពុ​ជា ការកាត់បន្ថយ​ការប្រេីប្រាស់​ថង់ប្លាស្ទិក និង​ចូលរួម​ដាំដេី​ម​ឈេ​ី​ឱ្យបាន​ច្រើន សម្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន ដែល​មាន​សរសរ​ស្ដម្ភ​បី ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ ដែល​រៀបចំ​មាន​រយៈពេល​៤​ថ្ងៃ គឺ​បាន​ផ្ដល់​នូវ​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ និង​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជិត ១៥​ម៉ឺន​នាក់ ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល