ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​

លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ខេត្ត​សៀមរាប លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​បញ្ជ្រាប​យេនឌ័រ​វិស័យ​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​ការចែករំលែក​មេរៀន បទពិសោធន៍ អំពី​សមភាព​យេនឌ័រ ពិការភាព និង​បរិយា​ប័ន្ន​សង្គម​(GEDSI) ដើម្បី​សកម្មភាព​រួម របស់​ប្រទេស​ជុំវិញ​តំបន់​ទន្លេមេគង្គ ដែល​វេទិកា​នេះ​រៀបចំ​ដោយ​អង្គការ Oxfam តំបន់ ដោយ​មាន​ការចូលរួម​ពី ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម តំណាង​ក្រសួង​បរិស្ថាន តំណាង​ក្រសួង​កិច្ចការនារី ស្ត្រី​រស់នៅក្នុង​តំបន់​ទន្លេមេគង្គ ជនជាតិដើម​ភាគតិច និង​អង្គការ​ដៃគូ ព្រមទាំង​បណ្តាញ​យុវជន និង​បណ្តាញ LGBTQ+ សរុប​ចំនួន​៥០​នាក់ ស្ត្រី​៣៣​នាក់​។​

​វេទិកា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​៖ ១)​អបអរសាទរ​សមិទ្ធ​ផល​៖ គូសបញ្ជាក់​ពី​ភាពជោគជ័យ​សំខាន់ៗ នៃ​គម្រោង និង​ការចូលរួម​ចំណែក​របស់​ភាគី​ពាក់ព័ន្ធ ២)​ធ្វើ​ការឆ្លុះ​បញ្ជាំង​៖ តាមរយៈ​ការរៀនសូត្រ និង​ការ​កំណត់​រក​បញ្ហា​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​សកម្មភាព​រួម និង​ជំរុញ​ការវិនិយោគ​ដែល​បាន​និង​កំពុង​បន្ត និង​ភាព​ជា​ដៃគូ​ជាមួយ អង្គការ​មនុស្ស​ពិការ​(DPOs) អង្គការ​សិទ្ធ​ស្ត្រី និង​បណ្តាញ​ស្ត្រី​ជនជាតិដើម​ភាគតិច ៣)​ចែករំលែក​ការអនុវត្ត​៖ ការគ្រប់គ្រង​ទឹក និង​ការឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ៤) ជំរុញ​កិច្ចសហប្រតិបត្តិការ​៖ ស្វែងរក​កិច្ចសហការ ដើម្បី​ជំរុញ​ឱ្យមាន​ប្រព័ន្ធ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​ធន់​និង​ទឹក និង​អាកាសធាតុ ទាក់ទង​នឹង​GEDSI​។ តាមរយៈ​ការបង្ហាញ និង​ពិភាក្សា វេទិកា​នេះ ទទួលបាន​លទ្ធផល​៖ ១)​ផ្លាស់ប្តូរ និង​ចែករំលែក​ការ​យល់​ឃើញ​អំពី​GEDSI ២)​បាន​ប្រមូល​ធាតុ​ចូល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រឈម​នានា​ទាក់ទង​នឹង GEDSI ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ការគ្រប់គ្រង​ទឹក របស់​សហគមន៍​ជនជាតិភាគតិច និង​ប្រជាជន​រស់នៅ​តាម​តំបន់​ទន្លេមេគង្គ ៣)​បាន​រៀនសូត្រ និង​តាំងចិត្ត​យក​ទៅ​អនុត្ត​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​។​

​លោក​ជំទាវ​ប្រធាន ក៏បាន​លើកឡើង​ផងដែរ​ថា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ បាន​កំណត់​នូវ​អាទិភាព​គន្លឹះ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​» និង​គោលដៅ និង​សកម្មភាព​អាទិភាព ដោយ​ផ្តោត​លើ​ការអភិវឌ្ឍន៍​មូលធន​មនុស្ស លើ​វិស័យ​អាទិភាព ដោយ​សង្កត់ធ្ងន់​លើ​ការធ្វើអោយ​ប្រសើរឡើង​នូវ​សុខភាព និង​សុខមាលភាព​របស់​ប្រជាជន (​ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ​) ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ និរន្តរភាព និង​រួមបញ្ចូល​នូវ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​… ធានា​និរន្តរភាព​បរិស្ថាន ក៏ដូចជា​ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង​។ ការលើកកម្ពស់​សមភា​ព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន ត្រូវ​បាន​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ។ ដើម្បី​បន្ស៊ី​ទៅ​នឹង​សកម្មភាព​គន្លឹះ​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ «​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨» ក្នុង​គោលបំណង​តម្រង់ទិស និង​ចង្អុលបង្ហាញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​កិច្ច​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង​។ ក្រសួង​បរិស្ថាន គិតគូរ​ផ្តួចផ្តើម​ដើម្បី​ចីរភាព​បរិស្ថាន​នៅ​បឹង​ទន្លេសាប លើកកម្ពស់​និរន្ត​ភាព និង​សុខមាលភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ការកាត់បន្ថយ​សំរាម ការបំពុល​ប្លា​ស្ទី​ក នៅ​បឹង​ទន្លេសាប​និង​ទន្លេ ដើម្បី​រក្សា​ឱ្យបាន​នូវ​ការគ្រប់គ្រង​ទឹក​ដែល​មាន​លំហូរ​ទឹក​ដោយ​ធម្មជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាជន ជាពិសេស​សម្រាប់​អ្នកជំនាន់ក្រោយ​។ ការ​កំណត់​បាន​នូវ​ការ​ប្រឈម និង​តម្រូវការ​នៃ​វេទិកា​នេះ​ជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​យក​ទៅ​ប្រើប្រាស់​មូលដ្ឋាន​ក្នុង​ការរៀបចំ​គោលនយោបា​យ ផែនការ​សកម្មភាព​នៃ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​បរិស្ថាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល