ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អូររាំងឪ​៖ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ ជាការ​រក្សា​នូវ​តម្លៃ​វប្បធម៌​របស់​ខ្មែរ និង​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ឧទ្យាន​ទន្លេ​ស្ងួត ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ស្រុក​អូររាំងឪ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​ស្មគ្រចិត្ត អ្នក​ស្រឡាញ់​បរិស្ថាន សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​  និង​ប្រជាពលរដ្ឋ​ស្រុក​អូររាំងឪ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានបង្ហាញ​សេចក្តី​រីករាយ ដែល​បាន​ចូលរួម​កម្មវិធី​សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់ របស់​ប្រជាជន​ខ្មែរ​យើង និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ស​.​ស​.​យ​.​ក រដ្ឋបាល​ស្រុក​អូររាំងឪ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​កម្មវិធី​នេះ ឡើង​បាន​យ៉ាង​ល្អ បង្ក​ឱកាស​ជួបជុំ​ប្រកបដោយ ភាពសប្បាយ​រីករាយ​ដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​នេះ​សបញ្ជាក់ អំពី​ការលើកកម្ពស់​វប្បធម៌ និង​ប្រពៃណី​ជាតិ ការបង្ហាញ​ពី​សមិទ្ធផល កើតចេញ​ពី​ការអភិវឌ្ឍ របស់​រាជ​រដ្ឋា​ភី​បាល​កម្ពុជា​នៅ​តាម​មូលដ្ឋាន ជាពិសេស​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ​។

​នៅក្នុង​ឱកាស​អបអរ​សាទរ ពិធី​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំនេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង​ពី​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​មួយចំនួន​ទៀត ដូចជា​ការរៀបចំ​ឱ្យ​ឧទ្យាន​ទន្លេ​ស្ងួត​មាន​ភាពស្រស់ស្អាត និង​ការកសាង​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់​ពី​មូលដ្ឋន​ទៅ​ទីប្រជុំជន និង​ទៅ​ដល់​ស្រុក​ផ្សេងៗ ដែល​បង្ក​លក​ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ផ្លូវ​សម្រាប់​គោលដៅ​លំហែ​បៃតង​នៅក្នុង​ភូមិសាស្ត្រ​ខេ​ត្បូងឃ្មុំ ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ស្រុក​អូររាំងឪ និង​ប្រជាពលរដ្ឋ បាន​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ខាងមុខនេះ ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៣ – ១៦ ខែ​មេសា ឆ្នាំ​២០២៥ ដែល​មាន​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការតាំងពិព័រណ៍​ស្តង់​សមិទ្ធផល​របស់​រដ្ឋបាល​ស្រុក គ្រប់​ឃុំ និង​សាលារៀន កន្លែង​កម្សាន្ត កន្លែង​វប្បធម៌ ការ​រាំ​លេង​កម្សាន្ត លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ ការប្រកួត​កីឡា ស្តង់​ពិព័រណ៍​ចំណីអាហារ និង​ការប្រគំ​តន្ត្រី​រយៈពេល​៤​ថ្ងៃ ជាប់ៗ​គ្នា​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល