នៅរសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ នៅសាលាឃុំបន្ទាយដែក មានកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១៨៩៤ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឲ្យលោកវ.ត្រី ព្រើម ប៊ុនធឿន នាយប៉ុស្តិ៍ន.បបន្ទាយដែកចូលនិវត្តន៍ និងសេចក្តីសម្រេចលេខ ១៨៩សសរ.អនប របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការតែងតាំងមុខតំណែងជូនលោកអ.ឯក សុខ ណេត នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍នគរបាលបន្ទាយដែក ក្រោមអធិបតីភាព៖ លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងទទួលបន្ទុកស្រុកកៀនស្វាយ និង លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល ។
សមាសភាពចូលរួម ក្នុងពិធីនេះ រួមមាន៖ លោកនាយ នាយរងការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលស្រុក លោកអធិការរងទទួលការងារសេនាធិការ លោកអធិការរងទទួលការងារអត្តសញ្ញាណកម្ម លោកមេឃុំបន្ទាយដែក លោកនាយផ្នែកសេនាធិការ លោកនាយផ្នែកកិច្ចការប៉ុស្តិ៍ន.បរដ្ឋបាល លោកនាយប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ គ្រប់ភូមិ ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង នគរបាលខេត្តកណ្តាល ក៏បាននាំយកថវិការបស់លោកឧ.ទោ ស្នងការ ចំនួន១លានរៀល ជូនដល់លោកវ.ត្រី ព្រើម ប៊ុនធឿន ផងដែរ ៕