ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌ អញ្ជើញចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅតាមទីតាំងមណ្ឌលចាក់វ៉ាក់សាំងទាំង៥ទីតាំង នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា អាណាព្យាបាលកុមារ ដែលត្រូវចាក់វ៉ាក់សាំង មានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនដល់កុមារ ដើម្បីការពារសុខមាលភាពកុមារ បង្កើតភាស៊ាំ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីមានលទ្ធភាពបើកសាលារៀនឡើងវិញ នាពេលឆាប់ខាងមុខ៕